យុវតី​ពីរ​នាក់​រង​របួស​ដោយ​សារ​ជិះ​ម៉ូតូ​បុក​រថ​យន្ត​

ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី​ថ្ងៃទី​២៦ កុម្ភៈ គ្រោះ​​​​​​​ថ្នាក់​មួយ​បាន​កើតឡើង​ដោយសារតែ​រថយន្ត​មួយ​គ្រឿង​បុក​គ្នា ​ជាមួយ និង​ម៉ូតូ​មួយ គ្រឿង​ទៀត នៅ​ចំណុច​ផ្លូវ​លេខ​២៣២​កែង​និង​ផ្លូវ​លេខ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​ បណ្ដាល​ឲ្យ​យុវតី​ពីរ​នាក់​បាន​រង របួស​ស្រាល ។​ ​

​​ប្រភព ព័ត៌មាន​ពី​កន្លេង​កើង​ហេតុ​បាន​ឲ្យ​ដឹងថា ​រថយន្ត​បង្ក​ម៉ាក​កាម​រី​ឆ្លាម​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៥​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ ​មកដល់​ចំណុច​កែង​ផ្លូវ​លេខ​២៣២​បាន​បុក​ជាមួយ​និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ម៉ាក​កូន​ទា បើកបរ​ដោយ​យុវតី​ពីរ​នាក់​ជា​សិស្សសាលា ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៣២​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​មធ្យម ​ដូច បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​រង​ការខូចខាត​ធ្ងន់ធ្ងរ និង​យុវតី​ពីរ​នាក់​បាន​រង របួស​ស្រាល​ចំណែក​រថយន្ត​រង​ការខូចខាត​តិចតួច​៕​​ ហេង នាង​

art21.2art21.3art21.1

Related Articles

Back to top button
Close
Close