ស្រ្តីឆេះខ្លោចស្លាប់ក្នុងរថយន្ត ត្រូវបានស្គាល់អត្តសញ្ញាណ

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៩ វិច្ចិការ ២០១៥) ៖ ស្ត្រីម្នាក់ដែលរួមដំណើរក្នុងរថយន្ត ជាមួយក្រុមអ្នកដើរលេង ពេលរាត្រី កើតជម្លោះបើករថយន្តដេញបុកគ្នា បុកផ្ទះ លក់សាំង និងហ្គាស ផ្ទុះឆេះខ្លោចខ្លួន ប្រាណស្លាប់ភ្លាមៗនៅក្នុងរថយន្តយ៉ាងអណោចអធមនោះត្រូវបានស្គាល់អត្តសញ្ញាណហើយ។

ទោះបីប្រភពមិនទាន់ច្បាស់ការថានារីក្នុងរូបនេះពិតជានារីរងគ្រោះដែលបានឆេះ ស្លាប់យ៉ាងណាក្តី ប៉ុន្តែតាមការបញ្ជាក់ពីបណ្ដាញសង្គម(Facebook)ដែលបង្ហាញរូបថតរបស់នាងកាល នៅរស់រានមានជីវិត​ចែក​ចាយ​ត​គ្នាមកបានបង្ហាញថា នាងឈ្មោះ សាន់ អេនណា ជានិស្សិតមានម្ដាយអត់ឪពុក អាយុ២៤ឆ្នាំ នៅសង្កាត់​បឹង​កក់​ទី​២ខណ្ឌទួលគោក ជាអ្នករួមដំណើរក្នុងរថយន្តម៉ាកកាមរីស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ៖ 2W-2627 ។

​​គួរបញ្ជាក់ថា កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូល ថ្ងៃទី៨វិច្ឆិកាឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្បែរស្ថានីយសាំងសូគីមិច ម្ដុំគីឡូម៉ែត្រ លេខ៦ សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

ក្រុមអ្នកដើរលេងពេលរាត្រី កើត ជម្លោះបើករថយន្ត ម៉ាកកាមរីឆ្លាមពាក់ស្លាកលេខ៖ 2D-8072 និងមួយគ្រឿង ម៉ាក កាមរី 07 ពាក់ ស្លាកលេខ៖2W-2627 ប្រដេញបុកគ្នាក្នុងល្បឿនលឿន ដូចហោះ លុះដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកហាងលក់ទំនិញ២៥០០រៀល រួចបន្តទៅ បុកហាងលក់សាំងនិងហ្គាស បណ្តាលឲ្យ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ បណ្តាល ផ្ទុះឆេះខ្លោចស្លាប់ស្រ្តីម្នាក់ក្នុងរថយន្តកាមរី07 នៅកន្លែងកើតហេតុតែម្តង៕

4

Related Articles

Back to top button
Close
Close