និស្សិត​ស្រី​ម្នាក់​រង​របួស​ធ្ងន់​ ដោយ​សារ​រថ​យន្ត​បុក​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១៧​និង​១៥​នាទី​ល្ងាច ថ្ងៃទី​៥ ខែ​មីនា  និស្សិត​ស្រី​ម្នាក់​ ខណៈ​ពេល​កំពុង​​ជិះ​ម៉ូតូ តាម​បណ្ដោយ​ផ្លូវ​៧​មករា កែង​នឹង​ផ្លូវលំ ស្ថិត​ក្នុង​ភូមិ​អន្លង់​គង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ ត្រូវ​រថយន្ត​បុក​ពេញទំហឹង​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់។

art6.1និស្សិត​រងគ្រោះ​ខាង​លើ​នេះ ឈ្មោះ ញឹម ចិ​ន្ថា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​និស្សិត រស់នៅ​ភូមិ​វាល​ថ្លាន់ សង្កាត់​គង​ន​យ ខណ្ឌ ដង្កោ ជិះ​ម៉ូតូ​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ស៊េរី ០១១ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1AT-9987​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ ចេង សុធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​បើក​រថយន្ត ស្នាក់នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​។

មុន​ពេល​កើតហេតុ គេ​សង្កេតឃើញ បុរស​ឈ្មោះ​ចេង សុធី បើកបរ​រថយន្ត​ដឹក​សិស្សសាលា​អា​ន់ទី​យ៉ូ​ក អន្តរជាតិ តាម​បណ្ដោយ​ផ្លូវ​៧​មករា កែង​នឹង​ផ្លូវលំ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច មិន​ប្រយ័ត្ន​ក៏​ប៉ះ​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​សេ​១២៥ ដែល​ជា​របស់​ជន​រងគ្រោះ​ យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​សន្លប់​រង​របួស​ធ្ងន់​ធ្ងរ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ សូ​វៀត ភ្លាមៗ​។

​ក្រោយពេល​កើតហេតុ រថយន្ត​បង្កហេតុ​និង​ម៉ូតូ​របស់​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ដង្កោ ដើម្បី​រង​ចាំ​ការ​ដោះស្រាយ​៕ ​ហេង នាង​

Related Articles

Back to top button
Close
Close