បុរសម្នាក់បើក​រថ​យន្ត​​​បុក​​ម៉ូតូ​​កង់​​បី​​ស្លាប់​​ម្នាក់​របួស​ធ្ងន់​ ២​នាក់​

Cambodia News

ភ្នំពេញ​៖កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ទាបភ្លឺ ថ្ងៃទី​២៥ ខែ​មិនា ​ ​រថយន្ត​​មួយ​គ្រឿងបើក​​បុក​​រ៉ឺម៉ក​ម៉ូតូ នៅ​ចំណុច​មុខផ្ទះ​លេខ​១០៥ ផ្លូវ​លេខ​១៨២ សង្កាត់​អូ​ឬ​ស្សី​ទី​២ ខណ្ឌ​៧​មករា បណ្តាល​ឲ្យ​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ម្នាក់ និង​អ្នករួមដំណើរ​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់ ហើយ​អ្នកជិះ​រ៉ឺម៉ក​ម៉ូតូ​ម្នាក់ទៀត បាន​ស្លាប់បាត់​បង់ជីវិត។

តាម​ប្រភព​ពត៌មាន​ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើនេះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​បង្កឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​​លេខ ភ្នំពេញ 2L-5352 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៨២ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ រថយន្ត​បានគេច​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ក្នុង​ល្បឿន​លឿន ចូលទៅ​ឆ្វេង​ដៃ ហើយ​ជ្រុល​ល្បឿន​បុក​រ៉ឺម៉ក​ម៉ូតូ​ដែល​​បើកបរ​ដឹក​នារី​ពីរ​នាក់​​ចេញពី​ ធ្វើការ​យប់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​រ៉ឺម៉ក​ម៉ូតូ​ខ្ទាត​ទៅ​ខ្ទប់​នឹង​ជញ្ជាំង​ផ្ទះ រង​​ការខូចខាត​យ៉ាងដំណំ ហើយ​បង្ក​ឲ្យ​មាន​សោកនាដកម្ម​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់​។

ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ជាប់​ភ្លាមៗ ប៉ុន្តែ​មិនទាន់​ដឹង​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែកឯ​អ្នក​រងរបួស ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​អ្នកស្លាប់​ត្រូវ​រថយន្ត​ដឹង​សាមុយ​ដឹក​ទៅ​តំកល់​នៅ​វត្ត​ទឹកថ្លា៕ ហេង នាង​

art2.2art2.3

Related Articles

Back to top button
Close
Close