ម៉ូតូ​ពីរ​គ្រឿង​បើក​បុក​គ្នា​បណ្តាល​ឲ្យ​បុរស​បី​នាក់​រង​របួស​ធ្ងន់​ស្រាល​

Cambodia News

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២០ នឹង ០០ នាទី​យប់​ថ្ងៃទី ០១ ខែ​ឧសភា បុរស​បី​នាក់​ត្រូវ​រង​របួស​ធ្ងន់​ស្រាល ក្នុង​ខណៈ​ពួកគេ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ប​ញ្ច្រា​សទិស​គ្នា ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​បុក​គ្នា​ពេញទំហឹង​នៅ​ចំណុច​ជិត​ស្ពាន​ទួល​ពង្រ តាម​បណ្តោយ​ផ្លូវលំ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ។

​​​​ប្រភព​ព័​ត៌មាន​ពី​សមត្ថកិច្ច​​​បាន​ឲ្យ​ដឹង​ថា​​​ ហេតុការណ៍នេះ​បង្កឡើង​ដោយសារ បុរស​ពីរ​នាក់ ទី​១ ឈ្មោះ សាន សិច អាយុ ៤០ ឆ្នាំ នឹង​ម្នាក់​ទៀត​ឈ្មោះ តាក់ អាយុ​ជាង ២០ ឆ្នាំ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង​ចិន ៩៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1A 7460 ជិះ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច តាម​ប​ណ្តោ​យ​ផ្លូវ​ទួល​ពង្រ ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​ជិះ​ដល់​ចំណុច កើតហេតុ ខាង​លើ​នេះ​ក៏​ស្រាប់តែ​ជ្រុល​បុក​ជាមួយ​យុវ​ជន​​ម្នាក់ ឈ្មោះ ហួន នាង អាយុ ២០ ឆ្នាំ កំពុង​ជិះ​ម៉ូតូ​ម៉ាក សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៨ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1B 0840 បញ្ច្រាស​ទិស​គ្នា បណ្តា​ល​ឲ្យ​បុរស​ឈ្មោះ តាក់ ត្រូវ​រង​របួស​បោក​ក្បាល​ទៅ​នឹង​ថ្នល់​​សន្លប់​ នឹង​ពីរ​នាក់​ទៀត​រងរ​បួស​ស្រាល។

​​ក្រោយ​ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​ប​ញ្ជូន​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ នឹង​ម៉ូតូ​របស់​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​អូស​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​រង​ ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕ ហេង នាង​

art18.1art18.4

 

Related Articles

Back to top button
Close
Close