គ.ជ.ប​ បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ការ​បោះ​ឆ្នោត ​រាប់​សន្លឹក​ឆ្នោត ​និង​ការ​បូក​សរុបល​ទ្ធ​ផល​

Cambodia News

Commune electionsភ្នំ​ពេញ​៖ គណៈកម្មាធិការ ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​បើក​វគ្គ​បណ្តុះ​បណ្តាល​ដល់​ប្រធាន និង​សមាជិក​បណ្តុះ​បណ្តាល គ្រូ​បង្ហាត់ គធ/ខប តំណាង​គណបក្ស​នយោបាយ និង​អ្នក​សង្កេត​ការណ៍​បោះឆ្នោត ស្តីពី​ការ​បោះឆ្នោត​ រាប់​សន្លឹក​ឆ្នោត និង​ការ​បូក​សរុប​លទ្ធផល នៃ​ការ​បោះឆ្នោត រយៈ​ពេល​៣​ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី០៨ ខែកក្កដា ដល់​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៣​ខាង​មុខ។

តាម​សេចក្តី​ជូន​ដំណឹង​របស់ គ.ជ.ប កម្មវិធី​បណ្តុះ​បណ្តាល​នោះ​នឹង​មាន​ការ​ចូល​រួម​បើក​វគ្គ​ដោយ​លោកស្រី ស៊ីន ជុំបូ អនុ​ប្រធាន គ.ជ.ប នា​ថ្ងៃទី០៨ ខែកក្កដា វេលា​ម៉ោង​៨ព្រឹក ព្រម​ទាំង​បិទ​វគ្គ​ដោយ​លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប នៅ​ថ្ងៃទី១០ ខែកក្កដា វេលា​ម៉ោង៥ល្ងាច៕

Related Articles

Back to top button
Close
Close