រថ​យន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​គាប​ជាប់​មនុស្ស ​៧​នាក់​​របួស​ធ្ងន់​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១១​នឹង​៤០​នាទី​យប់ ថ្ងៃទី​១៦ ឧសភា​ មាន​ឧ​ប្បវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​​មួយដ៏​គួរ​ឲ្យ​រន្ធត់ ដែល​បង្កឡើង​ដោយសារ​រថយន្ត​ពីរ​គ្រឿង​ បុក​គ្នា​ពេញទំហឹង​ នៅតាម​បណ្តោយ​ផ្លូវ​ព្រៃ​ស ស្ថិតក្នុង​សង្កាត់​ពងទឹក ខណ្ឌដង្កោ។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បាន​សង្កេតឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2F-2572 បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រៃ​ស ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​បើក​មកដល់​ចំណុច​ជិត​ស្នាក់ការ​ប៉ុស្តិ៍​ពងទឹក ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​កូរ៉េ​១​តោន​កន្លះ​មួយគ្រឿង ពណ៌​ឈាមជ្រូក ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា បណ្តាល​ឲ្យ​ក្បាល​រថយន្ត​ទាំងពីរ​រួញ​ជាប់​គ្នា និង​ម្ចាស់​រថយន្ត​ទាំង​៧នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ ត្រូវ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង​៧នាក់​ ខាងលើនេះ​នៅឡើយ​ទេ ដោយ​សារ​ក្រោយពេល​កើតហេតុ ជន​រង​គ្រោះ​​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ចរាចរណ៍ បាន​ចុះមក​អន្តរាគមន៍​វាស់វែង ដកហូត​រថយន្ត​ទាំងពីរ​គ្រឿង​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​តាម​នីតិវីធី​ច្បាប់​៕ ហេង នាង

art1.5art1.4

 

Related Articles

Back to top button
Close
Close