បុរស​ម្នាក់​ស្លាប់ ​ដោយ​សារ​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថ​យន្ត​ចត​នៅ​ស្ងៀម​

Cambodia News

ហេង នាង​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២១ នឹង ២០ នាទី​យប់​ថ្ងៃទី ២៧ ខែឧសភា បុរស​ម្នាក់​ស្រវឹងស្រា ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​គូទ​រថយន្ត​ដឹក​ដី ​ចត​នៅ​ស្ងៀម បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ នៅ​ចំណុច​មុខ​ហាង​តា​រិ​ន ភូមិព្រៃវែង​ខាងកើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។

បុរស​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ ខាងលើ​មានឈ្មោះ សួន រិ​ទ្ធ ភេទ​ប្រុស អាយុ ៥៥ ឆ្នាំ ស្នាក់នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​ចិន ពណ៌​ខ្មៅ ពាក់​ស្លាក ញ​-១៣២៣-​ភព​១ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រៃ​ស ក្នុងទិសដៅ​ពី​លិចទៅ​កើត បំណង​ត្រឡប់ទៅផ្ទះ​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត បុក​គូទ​រថយន្ត​ហ៊ីយ៉ានដាយ​ដែល​ចត​ស្ងៀម​ពេញទំហឹង បណ្តាល​ឲ្យ​បុរសរងគ្រោះ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។

ក្រោយពេល​កើ​ហេតុ សាកសព​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរ​ខណ្ឌដង្កោ​ទំនាក់ទំនង​ទៅ​ ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ​

art11.2

Related Articles

Back to top button
Close
Close