បុរស​ចំណាស់​អាយុ​៧៦​ឆ្នាំម្នាក់ចាប់រំលោភ​កុមារី អាយុ​៦ឆ្នាំ

សារព័ត៌មាន​ Cambodia News/

កំពង់ឆ្នាំង (២២ ធ្នូ ២០១៥) ៖ បុរស​ចំណាស់​អាយុ​៧៦​ឆ្នាំ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស ឃាត់​ខ្លូ​ន ពីបទ​ចាប់រំលោភ​កុមារី អាយុ​៦​ឆ្នាំ​ម្នាក់ កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ នៅ​ខ្ទម​ចំការ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ខណៈ​កុមារី​រង​គ្រោះ និង​កុមារ​៥​នាក់​ទៀត ទៅ​លេង​ទឹកស្ទឹង​ដែល​នៅ​ជិត​នោះ ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា បុរស​ចំណាស់​ខាងលើ​មានឈ្មោះ នូ ស៊ី​ណា​ន ហៅ​តា​ជាង  អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

Captureក្នុង​របាយការណ៍​ដដែល​បាន​សរសេរ​ថា កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ កុមារី​រង​គ្រោះ និង​កុមារ​ក្នុងភូមិ​ជាមួយ​គ្នា​៥​នាក់ បាន​ទៅ​ងូតទឹក​ស្ទឹង​នៅ​ជិត​ខ្ទម​ចំការ​តា​រូប​នេះ​។

ក្រោយ​ពេល​ចុះ​ងូតទឹក​ស្ទឹង​រួច​ហើយ ក៏​នាំ​គ្នា​ឡើង​មក​លើ​វិញ ហើយ​បាន​នាំ​គ្នា​ដើរ​រើស​ក្តឹប​ស្វាយ​ក្នុង​ចំការ ពេល​នោះ​តា​ចាស់​រូប​នេះ​បាន​ល្បូ​ង​កុមារី​រង​គ្រោះ​ចូល​ក្នុង​ខ្ទម​ចំការ ហើយ​បាន​ចាប់​នាង​រំលោភ ។ ដោយសារ​តែ​ការ​ឈឺចាប់​នាង​បាន​ស្រែកយំ​ធ្វើ​ឱ្យ​ក្មេង​ៗ​ដែល​ទៅ​ជាមួយ​ឮ ក៏​នាំ​គ្នារ​ត់ទៅ​មើល​ក៏​ឃើញ​សកម្មភាព​តា​ចាស់​រូប​នេះ​កំពុង​រំលោភ ។

ក្រោយ​ពេល​កើតហេតុ កុមារី​រង​គ្រោះ​មិន​បាន​ប្រាប់​ឪពុក​ម្តាយ​ទេ ប៉ុន្តែ​ក្រោយមក ម្តាយ​ឃើញ​កូនស្រី​មាន​ទឹកមុខ​ស្លេកស្លាំង និង​ពេល​បត់ជើងតូច​មក​មាន​ធ្លាក់ឈាម ក៏​បាន​ដេញដោល​សួរ ទើប​កុមារី​រង​គ្រោះ​ប្រាប់​រឿងរ៉ាវ​ទាំងអស់ ហើយ​ម្តាយ​ក៏​បាន​រាយការណ៍​ប្តឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​តា​ចាស់​តណ្ហា​ដល់ក​រូប​នេះ​ភ្លាម​ៗ​៕

 

Related Articles

Back to top button
Close
Close