វណ្ណ​ វល័ក្ខ​ បង្ហាញ​វត្ត​មាន​មនុស្ស​ធម៌ ​ក្រោយ​មាន​ការ​​រិះគ​ន់​

សារព័ត៌មាន​ Cambodia News/

​ភ្នំ​ពេញ (១៨ កុម្ភៈ ២០១៦) ៖ ​​តា​រាស្រី​​​ ដែល​ហ៊ាន​ប​ញ្ចេញ​​ភាព​សិច​​ស៊ី​ខ្លាំង ​​លេច​​លើ​លេ​ច​ក្រោម​ បង្ហាញ​​សាច់​​សខ្ចី ​​​កន្លងម​ក​​ធ្លាប់តែ​ពើបប្រទះ​​នឹង​​រឿងរ៉ា​វ​អាស្រូវ​​ស្នេហា ក​ញ្ញា ​វណ្ណ ​វ​ល័​ក្ខ ​ពេលនេះ​​នា​ង​​បាន​​ងាក​ម​ក​​ផ្តើម ​ធ្វើ​កា​រងារ​​ មនុស្សធម៌ ​ក្រោយពី​​ជោគជ័យ​​បណ្តើរៗ ​លើ​អាជី​ព​ជា​អ្ន​ក​សម្តែង​​សិល្បៈ​ និង​​ក្រសោប​​បាន​​ប្រជាប្រិយភា​ព សម្រាប់​​ទីផ្សា​​សិល្បៈ​​ក្នុងស្រុ​ក​ច្រើន​​នាពេ​ល​ប​ច្ចុប្បន្ន​។​​

រូប ​ថត​​ជាច្រើន​ស​ន្លឹក​​ដែល​​ត្រូវបា​ន​កញ្ញា វ​ណ្ណ វ​​ល័​ក្ខ យ​កម​ក​បង្ហោះ ចែ​ករំ​លែក​ជា​សា​ធារណៈ នៅ​លើ​​បណ្តាញ​​ទំនា​ក់ទំនង ​សង្គម​​ហ្វេ​ស​​ប៊ុ​​ក​ផ្ទាល់ខ្លួន ​គឺ​​ភាគច្រើ​ន​សុទ្ធសឹ​ង​បង្ហាញ​​ពី​សកម្មភា​ព នៅពេ​លដែល​​នាង និ​ង​មិត្តភក្តិ​បា​ន​នាំ​យក​សម្ភារៈ​​ខ្លះៗ ​ទៅ​​ចែកជូ​ន​ដល់​​កុមារ ​និង​​ប្រជាពលរ​ដ្ឋ​តាម​​សហគមន៍ ​ដោយមា​ន​ទាំង​​ការ​ចែក​​សៀ​ភៅ​ ប៊ិច​ និង​​ថវិកា​​មួយ​ចំនួន​។​​

​ក្រោយ​ពី វណ្ណ វ​​ល័​ក្ខ​​​ ​ចូលប្រ​ឡូក​ក្នុ​ង​វិ​ស័យ​សិ​ល្បៈ​អ​ស់​រ​យៈពេល​​ប៉ុន្មាន​​ឆ្នាំ​មក​ នេះគឺជា​​លើក​​ទី​១​​ហើយ ​​ដែល​នាង​​បាន​ងាក​​មក​ធ្វើ​ស​កម្មភាព​មនុស្ស​ធម៌ ​ហើយ​​ទស្សនិកជ​ន​ស​ង្ឃឹមថា​ ថ្ងៃ​ខាងមុ​ខ​តា​រា​សម្តែង​​ស្រី ក​ញ្ញា វ​ណ្ណ វ​​ល័​ក្ខ នឹ​ង​​បន្តសក​ម្មភាព​​បែបនេះ​ ដើម្បី​រួ​មចំណែ​ក​ជួយ​សង្គម​​ឲ្យ​​កាន់តែ​ច្រើន​៕​​1

76Capture4

Related Articles

Back to top button
Close
Close