ប្រធានាធិបតី​​អេហ្ស៊ីប​​អំពាវនាវ​​រក​​​កិច្ច​​ចរចា​​​ដើម្បី​​ផ្សះផ្សា​​ជាតិ​​

វិបត្តិនយោបាយអេហ្ស៊ីប បានឆ្លងកាត់មួយដំណាក់កាលហើយតាំងពីយប់ថ្ងៃ ពុធឆ្លងមកថ្ងៃព្រហស្បតិ៍ម្សិលមិញ។មនុស្សយ៉ាងតិច ស្លាប់៧នាក់និងរបួស មនុស្សជាង៤៤០នាក់នៅ ក្នុងការប្រឈមមុខគ្នារវាងបក្សព័ន្ធគាំទ្រនិងបក្ស ប្រឆាំងលោកប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi ។ លោកប្រធានាធិបតី អេហ្ស៊ីបដែលបានថ្លែងកាលពីយប់ថ្ងៃព្រហស្បតិ៍ស្នើរៀបចំកិច្ចប្រជុំមួយ ដើម្បី ធ្វើការចរចាដើម្បី ផ្សះផ្សាជាតិនៅថ្ងៃសោរ៍ស្អែកនេះ។ ចំណែកបក្សប្រឆាំង អេហ្ស៊ីបវិញ គ្រោងធ្វើបាតុកម្មថ្មីមួយនៅថ្ងៃសុក្រនេះដើម្បីបង្ខំឲ្យលោក Mohamed Morsi ដកចេញវិញក្រិត្យមួយដែលផ្តល់អំណាចពិសេសដល់ប្រធានា ធិបតី។

កិច្ចប្រជុំដើម្បីផ្សះផ្សាជាតិនឹងត្រូវរៀបចំឡើងនៅវិមាន ប្រធានាធិបតីនេះជាការ គូសបញ្ជាក់របស់លោក Mohamed Morsi។ ប៉ុន្តែ លោកប្រធានាធិបតីអេហ្ស៊ីប នៅតែរក្សាទុកការបោះឆ្នោតប្រជាមតិស្តីពី គំរោងច្បាប់រដ្ឋធម្មនុញ្ញា នៅថ្ងៃទី១៥ធ្នូខាងមុខដដែល ។

គម្រោងច្បាប់ដែលធ្វើឲ្យអេហ្ស៊ីបបែកបាក់គ្នាជាពីរបក្ស។ វិបត្តិនយោបាយ របស់អេហ្ស៊ីបនេះ បានកើតឡើងចាប់តាំងពីលោកប្រធានធិបតីអេហ្ស៊ីបបានចេញ ក្រិត្យ មួយនៅថ្ងៃទី២២វិច្ឆិកាកន្លង ទៅដែលផ្តល់សិទ្ធិពិសេសដល់ប្រធានា ធិបតី។ ក្រិត្យពិសេសនេះហើយ ដែលបង្កឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាង ហិង្សារវាងបក្សអ្នកព័ន្ធគាំទ្រនិងក្រុមអ្នកប្រឆាំងលោកប្រធានាធិបតីនៅពីមុខ វិមានប្រធានាធិបតីក្នុងសប្តាហ៍នេះ។ ហិង្សា ដែលបណ្តាលឲ្យមានមនុស្ស ស្លាប់៧នាក់និង របួសមនុស្សជាច្រើនរយនាក់ផ្សេងទៀត។

ម្យ៉ាងទៀត រណៈសិរ្សសង្គ្រោះជាតិ (FSN) ដែលជាសម្ព័ន្ធបក្សប្រឆាំង ដឹកនាំដោយលោក Mohamed ELBARADEI អតីតប្រធានទីភ្នាក់ងារថាមពល បរិមាណូអន្តរជាតិAIEAបានថ្លែងថា« ប្រសិនបើលោកលោកម័រស៊ី នៅតែធ្វើមិន ដឹងមិនឮពី ការទាមទារនិងការប្រឆាំងរបស់ ពលរដ្ឋខ្លួននោះទេ រាល់ការប៉ុនប៉ងរក កិច្ចចរចាក៏ច្បាស់ជាមិនអាចធ្វើទៅរួចដែរ។នៅក្នុងសេចក្តីជូនដំណឹងមួយរបស់ ខ្លួន រណៈសិរ្សសង្គ្រោះជាតិនៃសម្ព័ន្ធបក្សប្រឆាំង បានអំពាវនាវសាជាថ្មី ដល់ប្រជាជនអេហ្ស៊ីបឲ្យកែណ្ឌប្រមូលផ្តុំគ្នានៅតាមទីកន្លែងផ្សេងៗគ្នា នៅ ក្នុងប្រទេស នៅថ្ងៃសុក្រនេះ។

សមាជិកនៃរណៈសិរ្សសង្គ្រោះជាតិFSNដែលជាក្រុមយុវជនថ្ងៃ៦មេសានិងធ្លាប់ បានរួមចំណែកក្នុងការផ្តល់ សន្ទុះដល់ចលនាបដិវត្តន៍ប្រឆាំងនឹងលោក Hosni Moubarak កាលពីឆ្នាំទៅមិញបានអំពាវនាវឲ្យដង្ហែក្បួនបាតុកម្មចេញពីគ្រប់ វិហារអ៊ីស្លាមនិងដើរតម្រង់ឆ្ពោះទៅកាន់ទីលានបដិវត្តន៍នានានៅក្នុងប្រទេស។ ក្រុមបាតុករស្រែកជាពាក្យស្លោកថា “ បរាជ័យទៅមេដឹកនាំចលនាភាតរបុត្រ អ៊ីស្លាម”និងថា “បរាជ័យទៅMohamed Morsi”។ បក្សប្រឆាំងបានស្រែកបរិហារ ដែរពីគំនិតបែកឆ្វេងរបស់លោកMorsiដែលប្រើអំណាចផ្តាច់ការដោយចេញក្រិត្យ ពង្រីកអំណាចរបស់ខ្លួនថែមទៀតក៏ព្រមទាំង ផ្តល់សិទ្ធិឲ្យដល់គណៈកម្មការ ធម្មនុញ្ញ បានរួចផុតពីការប្តឹងប្តល់របស់តុលាការដែរ។

មិនតែប៉ុណ្ណោះ រណសិរ្សសង្គ្រោះជាតិអេហ្ស៊ីប ថែមទាំង បានទាមទារឲ្យ បញ្ឍប់នូវការបោះឆ្នោតប្រជាមតិលើគំរោងច្បាប់រដ្ឋធម្មនុញ្ញនៅថ្ងៃ១៥ ធ្នូខាងមុខដោយចោទថាគម្រោងច្បាប់នេះ ពុំបានធានាសិទ្ធិសេរីភាពរបស់ពល រដ្ឋ ក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការគោរពសាសនាឡើយ៕ ដោយ នុយ ប៊ែរណាដែត(RFI)

Related Articles

Back to top button
Close
Close