លោក គីម ​ជុង​អ៊ុន ​បញ្ជា​ឲ្យ​កម្លាំង​យោធា​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម​

សារព័ត៌មាន​ Cambodia News/

កូរ៉េខាងជើង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃទី២១ ខែសីហា បានផ្សព្វផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យកងទ័ពជួរមុខត្រៀមលក្ខណៈនៅក្នុងការធ្វើសង្គ្រោម ខណៈដែលស្ថានការណ៍តានតឹងជាមួយកូរ៉េខាងត្បូងកំពុង​តែ​ពុះ​កញ្ជ្រោលខ្លាំងឡើងដល់កម្រិតកំពូល ក្រោយការផ្ទុះអាវុធធុនធ្ងន់ដាក់គ្នាឆ្លងកាត់តំបន់ព្រំដែន ។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានផ្សព្វផ្សាយ ការចេញបញ្ជាខាងលើនេះរបស់លោក គីម ជុងអ៊ុន កើតឡើងបន្ទាប់ពីការកោះប្រជុំបន្ទន់មួយកាលពីរសៀលថ្ងៃទី២០ ខែសីហា របស់គណៈកម្មការយោធាដ៏មានឥទ្ធិពល និងស្ថិតក្រោមអធិបតីភាពរបស់លោក គីម ជុងអ៊ុននោះ ។

អំឡុងពេលកិច្ចប្រជុំនេះ លោកគីម ជុងអ៊ុន បានបញ្ជាឲ្យកម្លាំងយោធាទាំងអស់ត្រៀមលក្ខណៈធ្វើសង្គ្រាមដែលចាប់ផ្តើមនៅវេលាម៉ោង៥ល្ងាច(ម៉ោងនៅក្នុងតំបន់) ថ្ងៃទី២១ ខែសីហា ៕

1

 


Related Articles

Back to top button
Close
Close