រថ​យន្ត​ក្រុង ​បុក​ជា​មួយ​ម៉ូតូ ​ឆាប​ឆេះទាំ​ង​ស្រុង​បណ្តាល​ឲ្យ​មនុស្ស​ ២​នាក់​ ស្លាប់​

សារព័ត៌មាន​ Cambodia News​/

១២ពោធិ៍សាត់ (១១ មេសា ២០១៤ ) ៖ កាល​ពី​ថ្ងៃ​ទី​១០ ខែមេសា ​ នៅវេលា​ម៉ោង​៤​និង​១០​នាទី រថយន្ត​ក្រុង​មួយ បាន​ឆាបឆេះ​ទាំង​ស្រុង បន្ទាប់ពី​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​ស្វាយ​សរ ឃុំ​ស្នា​អន្សា​រ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់  បណ្តាលឲ្យ​មនុស្ស​២​នាក់​ស្លាប់​។​

​ពលរដ្ឋ​ រស់នៅ​ខេត្ត​ពោធិ៍សាត់ ដែលជាអ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា រថយន្តក្រុង បាន​ដឹក​អ្នក​ដំណើរ​ពី​រាជធានី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅកាន់​ខេត្ត​បាត់ដំបង​ លុះ​ដល់​កន្លែង​​កើត​ហេតុ រថយន្ត​បាន​បុក​ម៉ូតូ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ឆេះ​រថយន្ត និង​ម៉ូតូ​ទាំងស្រុង ហើយ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​២​នាក់ បាន​ស្លាប់​។

​ ​ប្រភព​ព័ត៌មាន​​ បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ទី​មួយ លោក ឆន សុខលី អាយុ​២៧​ឆ្នាំ និង ទី​ពីរ លោក ចាន់វុធ អាយុ​២៨​ឆ្នាំ ជិះ​ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ​។ ចំណែក​អ្នកធ្វើ​ដំណើរ​លើ​រថយន្ត​ក្រុង មិន​មាន​គ្រោះថ្នាក់​អ្វី​ទេ ដោយ​បាន​រត់​ចុះ​ពី​រថយន្ត​ទាន់​។ រថយន្ត​ជា​របស់​ក្រុមហ៊ុន​kso ស្លាក​លេខ​ភ្នំពេញ​៣B៥៨០៦៕

Related Articles

Back to top button
Close
Close