តារា​ជើង​សម្តែង ​ជើង​ចាស់ ​អ្នក​ស្រី ​ឌឿ ​ដារ៉ា​ស៊ី ​ទទួល​មរណ​ភាព ​ក្នុង​អាយុ​៦៨​ឆ្នាំ​

សារព័តត៌មាន​ Cambodia News​/

ភ្នំពេញ (២៣ មេសា ២០១៤) ៖  តារាសម្តែងជើងចាស់ ក្នុងទស្សវត្សន៍៩០អ្នកស្រី ឌឿ ដារ៉ាស៊ី បា​ន​ទ​ទួ​លម​​រណៈភាព កាលពីម៉ោង៧យប់ ថ្ងៃអាទិត្យទី២០ ខែមេសា កន្លងទៅ ដោយសារជំងឺពុកឆ្អឹងធ្ងន់ធ្ងរ។ សា​​​កសព ត្រូវបានក្រុមគ្រួសារ តម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ម្តុំសង្កាត់ភ្នំពេញថ្មី ។

Lay-222សម្រាប់អ្នកស្រី ឌឿ ដារ៉ា ស៊ីត្រូវបានមហាជន និងអ្នកសិល្បៈជំនាន់ក្រោយ ចាត់ទុកថា ជា​តា​រា​ស​ម្តែង​ស្រីមួយរូប ដែល មានទេពកោសល្យ ក្នុងការសម្តែង ជាតួកាចឆ្នាស់ឆ្នើម បានយ៉ាងល្អ ហើយ​ក៏ជា​តារា​គំរូ​មួយដួង ដែលតារាសម្តែងស្រករ គោរពរាប់អាន។ អ្នកស្រីបានទទួលមរណៈភាព កាលពីយប់ ថ្ងៃ អាទិត្យ ទី២០ ខែមេសា ក្នុងជន្មាយុ៦៧ឆ្នាំ ដោយសារ ជម្ងឺពុកឆ្អឹង ដំណាក់កាលចុងក្រោយ។

ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានបង្ហាញពីភាពសោកសៅ ឲ្យដឹងថា លោកពិ​ត​ជា​មា​ន​អា​រ​ម្មណ៍​ទុក្ខ​សោក​ណាស់ ​ដែលបានទទួលដំណឹងថា អ្នកសិល្បៈជើងចាស់ អ្នកស្រី ឌឿ ដារ៉ាស៊ី ទទួ​ល​​ម​រ​ណភា​​ព។ ក្នុងនាមលោកជា ប្រធាន​សមា​គម និងតំណាងឲ្យ សិល្បករ-សិល្បការិនី ទាំងអស់ សូមចូល រួម សោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជា​មួយ​ក្រុមគ្រួសារសព និង​សូ​ម​បួ​ងសួ​ង ឲ្យវិញ្ញាណក្ខន្ធរបស់ គាត់បានដល់ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

លោក សុះ ម៉ាច បានប្រាប់ទៀតថា “ខ្ញុំក៏សូមអំពាវនាវ ទៅដល់អ្នកសិល្បៈទាំងអស់ ទៅ​ចូ​ល​រួ​មក្នុ​​ងពិ​​ធីបុ​​ណ្យសព តារា ជើង​ចាស់​រូបនេះផង ចុះ ហើយសម្រាប់ព័ត៌មាន បន្ថែមអាចទាក់ទង ទៅ​ក្រុម​គ្រួសា​រ​បា​ន​ ​។​ ការទទួលមរណភាព របស់ អ្នកស្រី ដារ៉ាស៊ី ខ្ញុំជឿជាក់ថា អ្នកសិល្បៈទាំងអស់ ប្រាកដជា ​មា​ន​កា​រ​សោ​ក​ស្តាយ និងមានទុក្ខមិនចាញ់គ្នាទេ ហើ។ បើទោះជា គាត់ (ដារ៉ាស៊ី) មិនមែនជាសមាជិកក្នុង សមាគមរបស់ខ្ញុំក្តី តែខ្ញុំក៏ត្រូវតែចេញមុខជួយ និងចែករំលែកការជួយ ទុក្ខធុ​រ​ពី​គ្រួ​សា​រ​ស​ពតា​ម​ដែល​អា​ចជួ​យ ទៅបាន”។

សម្រាប់សពអតីតតារាសម្ដែង ជើងចាស់ មានឈ្មោះបោះសំឡេង អ្នកស្រី ឌឿ ដារ៉ាស៊ី ​បា​ន​ត​ម្ក​ល់​ក្នុ​ងគេ​ហ​ដ្ឋាន នៅ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខាងក្រោយផ្សារដីហុយ និ​ងមា​ន​គ​ម្រោ​ង​ត្រៀ​ម​ធ្វើបុណ្យ៧ថ្ងៃ នៅក្នុង ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​​៕​​

10258667_483762368417864_3675147239647576534_n

Related Articles

Back to top button
Close
Close