សឿ ​សុធារ៉ា ​ទទួល​រង​ការ​វាយ​ប្រហារ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (២៤ មេសា ២០១៤) ៖ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​អ្នកនាង សឿ សុធា​រ៉ា បាន​ទទួលរង​នូវ​សម្ពាធ​វាយប្រហារ​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នក​តាម​ផ្ចាញ់ផ្ចាល​នៅលើ​បណ្ដាញ​Facebook​ ប៉ុន្តែ​ក្នុង​ពេល​ដំណឹង​ទាំងនោះ ស្ទើរ​តែ​​លែងមាន​គេ​ចាប់​​អារម្មណ៍​ទៅហើយ ក្រុម​មនុស្ស​អនាមិក​ទាំងនោះ បែរ​ជា​បង្កើនល្បឿន​បង្ហោះ​ចេញ​នូវ​រឿង​មិន​ល្អ​របស់​អ្នកនាង។

sotheara-2014-04-24តាំងពី ​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​មក Profile Facebook អនាមិក​មួយ​ចំនួន បាន​បញ្ចេញ​នូវ​ព័ត៌​មាន​​បង្ខូចឈ្មោះ​របស់​អ្នកនាង​សឿ សុធា​រ៉ា កាន់តែខ្លាំង ព្រម​ជាមួយ​នឹង​សំណេរ​បូញ​មាត់​បត់​ដើមដៃ ក្នុងន័យ​ផ្ចាញ់ផ្ចាល​អ្នកនាង បន្ទាប់​ពី​អ្នកនាង​ទើប​នឹង​ត្រូវ​បងប្រុស​ស្លាប់ចោល​។

ក្រុម ​មនុស្ស​អនាមិក បាន​ឌី​ហ្សា​ញ​ប្រយោគ​ប្លែកៗ នៅលើ​រូបថត​របស់​អ្នកនាង ហើយ​បង្ហោះ​ចេញ​ដដែល​ជា​ដដែល ជាមួយ​ភាសា​ផ្ដន្ទា​ថា ក្នុងពេល​ដែល​គ្រប់​គ្នា​ដឹងថា អ្នកនាង​ទើបតែ​បាត់បង​ប្រុស​ជា​ទីស្រឡាញ់​។

ពាក្យពេចន៍ ​ដែល​បាន​ឌី​ហ្សា​ញ​នោះ បាន​ទាំង​អម​ដោយ​ពាក្យសម្ដី​មាក់ងាយ​ចំពោះ​អ្នកនាង និង​ត្រូវ​គេ​ចែកចាយ​នៅលើ​បណ្ដាញ​Facebook ប្រមាណ​ជាង​កន្លះ​ខែ​នេះ​ទៀតផង​។ នោះ​មិន​មែន​ជា​លើក​ទី​១​ទេ គឺ​ស្ទើរ​ជា​រឿង​ច្រំ​ដែល​ទៅហើយ ពោល​ចាប់តាំងពី​អ្នកនាង និង​ស្វាមី​រមែង​កោត​ស​សើរ​ចំពោះ​រដ្ឋាភិបាល​នៅលើ​profile facebook នោះ​តែម្ដង​។

យ៉ាងណាមិញ គេ​នៅ​មិនទាន់​ដឹង​ថា អ្នក​ប្រើ Profile ក្លែងក្លាយ​បង្ហោះ​ព័ត៌មាន​ផ្តន្ទា និង​បង្ខូច​ឈ្មោះ​ចំពោះ​អ្នកនាង នោះ គឺ​អ្នក​ណា​នៅឡើយ​ទេ ដោយ​គ្រាន់តែ​មាន​ការប៉ាន់ស្មាន​ឃើញថា គឺជា​អ្នក​ដែល​មាន​គំនិត​បញ្ច្រាស់ទិស​ជាមួយ​អ្នកនាង​ប៉ុណ្ណោះ៕Soeur Sotheara (3)d76b666d280dfcc84e4613e96c5660524d82ec83282962_244438018998937_1877633145_n

 

Related Articles

Back to top button
Close
Close