ផ្អើល​មាន​ជន​មិន​ស្គាល់មុ​ខ​ដាក់​គ្រាប់​បែក​បង្កៃ​ជិត​ស្ថានីយ៍​ប្រេង​សាំង ​ក្នុង​សង្កាត់​ទួល​សង្កែ​

ភ្នំពេញ​ ៖​ សមត្ថកិច្ច​នគរបាល​មូល​ដ្ឋា​ន​ ក៏​ដូច​ជា​នគរបាល​ខណ្ឌឫស្សីកែវ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​បាន​ នាំ​គ្នា​ឆ្លេឆ្លា​រក​គ្រប់​ច្រកល្ហក​ ខណៈនៅ​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ​នេះ​ មាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន​ទូរស័ព្ទ​ទៅ​កាន់​នគរបាល​នៃ​ស្នងការដ្ឋាន ​នគរ ​នគរបាល​ (​ផ្នែក​ស្ដង់ដារ​)​ដោយ​ប្រាប់​ថា​ មាន​ជន​ មិន​ស្គាល់​មុខ​បង្កៃ​គ្រាប់បែក​នៅ​ក្បែរ​ ស្ថានីយ៍​ប្រេងសាំង​មួយ​កន្លែង​ជិត​រង្វង់​ មូល​កាំ​កូ​ស៊ី​ធី​ ។​

ស្ថានីយ៍ប្រេងសាំងមួយកន្លែងជិតរង្វង់ មូលកាំកូស៊ីធី ដែលផ្អើលថា មានជនមិនស្គាល់មុខដាក់គ្រាប់បែកបង្កៃ។
ស្ថានីយ៍ប្រេងសាំងមួយកន្លែងជិតរង្វង់ មូលកាំកូស៊ីធី ដែលផ្អើលថា មានជនមិនស្គាល់មុខដាក់គ្រាប់បែកបង្កៃ។

បន្ទាប់​ ពី​ទទួល​បាន​ព័ត៌មាន​បែប​នេះ​ ខាង​នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ ភ្នំពេញ​ផ្នែក​ស្ដង់ដារ​ ក៏​បាន​បញ្ជា​មក​ កាន់​មន្ដ្រី​ថ្នាក់​ក្រោម​ឱ្យ​ចុះ​មក​ពិនិត្យ​ ហើយ​ជា​លទ្ធផល​បន្ទាប់​ពី​ការ​រុករក​តាម​ ស្ថានីយ៍​ប្រេងសាំង​ជា​ច្រើន​នៅ​ក្នុងភូមិ​ សាស្ដ្រ​ គឺ​គ្មាន​រក​ឃើញ​អ្វី​ដូច​ការ​អះអាង​ របស់​ជន​មិន​ស្គាល់​មុខ​នោះ​ឡើយ​ ។​

គេ ​ បានឃើញ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ ទួល​សង្កែ​ នគរបាល​នៃ​អធិការដ្ឋាន​នគរ​ បាល​ខណ្ឌ​ឫស្សី​ កងរាជអាវុធហត្ថ​ខណ្ឌ​ និង​មន្ដ្រី​នគរបាល​ផ្នែក​សន្ដិសុខ​ បាន​ចុះ​ រុករក​ខ្លះ​ជិះ​ម៉ូតូ​ ខ្លះ​ជិះ​រថយន្ដ​ពិនិត្យ​មើល​ តាម​គោលដៅ​ស្ថានីយ៍​ប្រេងសាំង​ និង​ ទីតាំង​មួយ​ចំនួន​ដែល​មានការ​សង្ស័យ​ ហើយ​ជា​លទ្ធផល​ ការ​បំប៉ោង​សភាព​ ការណ៍​ពី​ជន​មិន​ស្គាល់​មុខ​នេះ​ បាន​ធ្វើ​ឱ្យ​ សមត្ថកិច្ច​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ ដែល​ជន​នោះ​បាន​បង្កើត​និង​បំប៉ោង​ សភាពការណ៍​ឱ្យ​មានការ​ភ័ន្ដ​ច្រឡំ​ ។​

ចំពោះ ​បញ្ហា​ខាងលើ​នេះ​ សមត្ថកិច្ច​កំពុង​ តែ​ធ្វើការ​ស្រាវជ្រាវ​ប្រព័ន្ធ​លេខ​ទូរស័ព្ទ​ ដែល​ជន​មិន​ស្គាល់​មុខ​តេ​ចូល​ទៅ​កាន់​ សមត្ថកិច្ច​ ហើយ​រៀបរាប់​រឿង​បំប៉ោង​នេះ​ ៕ ​Cambodia News

Related Articles

Back to top button
Close
Close