ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

NEW BOOK: Hun Sen – Politics & power in the Khmer history for over 40 years

Launching on 5 January, 2012 at 13:00

Front page: The book to be launched on 5 Jan, 2012

The book describes events briefly on politics and power, including other social issues, have occurred in the Cambodian history in four regimes between 1970 and early 2012.

The regimes are Khmer Republic (1970-75), The Democratic of Kampuchea (1975-1979), The People’s Republic of Kampuchea and The State of Cambodia (1979-1991), The transitional period under the UN control (1991-1993), and the second Kingdom of Cambodia (September 1993 – early 2012).

Moreover, this history book also provide the readers information on life & love and some works regarding to politics and power of Prime Minister Hun Sun and other top country leaders during over the past 40 years.

Although the book cannot describe everything happened for more than 40 years, the over 350-page book shows the both bitter and sweet situation in the Cambodian history.

The author spent more than one year to write this book after over 10-year collecting documents. The writing was done in both country and outside the country and sometimes did it on bus, train and plane during travelling. The contents in the book include my memory, notes and experiences since the author started work in 1990, including his research from paper, sound, photos, video, and website. Moreover, the including of the author’s exclusive interviews on phone with Premier Hun Sen and other public interviews among other journalists.

The book portrays on main political figures in the Cambodian society such as former King Norodom Sihanouk and his royal family members, Son San, Lon Nol, top Khmer Rouge leaders, Sam Rainsy, and Kem Sokha,.. The book also shows the cross-cutting involvement in the Cambodian conflicts and politics of foreign countries such as the US, Britain, China, Russia and their allies, including members of ASEAN nations.

For more information, kindly contact Chhay Sophal, the book author, at Tel: 017 535 535 and email chhaysophal@yahoo.com  


សៀវភៅ​ថ្មី  ៖ ហ៊ុន សែន – នយោបាយ និង​អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង​៤០ ឆ្នាំ

 និពន្ធ​ដោយ​អ្នកសារព័ត៌មាន​កម្ពុជា។  ចេញផ្សាយ

ថ្ងៃ​ទី ៥ មករា ឆ្នាំ ២០១២ វេលា​​ម៉ោង ១៣ :០០

សៀវភៅ​​នេះ​រៀប​រាប់​ពី​ព្រឹត្តិ​ការណ៍​​ដោយ​សង្ខេប​​ស្ដី​ពី​​​នយោបាយ និង​​អំណាច ព្រម​ទាំង​​​បញ្ហា​សង្គម​​មួយ​ចំនួនទៀត​​​ដែល​កើត​មាន​​នៅ​ក្នុង​​ប្រវត្តិសាស្ត្រ​កម្ពុជា​​នា​អំឡុង​​ពេល​បួន​ជំនាន់​ក្នុង​ចន្លោះឆ្នាំ ១៩៧០ និង​​​ដើម​​ឆ្នាំ ២០១២។ ជំនាន់​​​ទាំង​​​បួន​រួម​​​​មាន​៖ ​សាធារណ​រដ្ឋ​ខ្មែរ (១៩៧០-៧៥) ​​កម្ពុជា​​ប្រជា​ធិបតេយ្យ​​របស់​ខ្មែរ​ក្រហម ​(១៩៧៥-៧៩) ​សាធារណរដ្ឋ​ប្រជា​មានិត​​​កម្ពុជា និង​​រដ្ឋ​កម្ពុជា​ (១៩៧៩-៩១) ​ដំណាក់កាល​អន្តរ​កាល​ក្រោម​អំណាច​​របស់​អង្គការ​សហ​ប្រជាជាតិ (១៩៩១-៩៣) និង​​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ទី​ពីរ ​(១៩៩៣-២០១២)។

ជាង​នេះ​ទៅ​ទៀត សៀវភៅ​​​ប្រវត្តិសាស្រ្តនេះ​ក៏​ចង់​​​បង្ហាញ​​ជូន​ដល់​​​មិត្ត​អ្នក​អាន​ពី​ដំណើរ​​ជីវិត​ស្នេហា និង​​ជីវិត​គ្រួសារ ព្រម​ទាំង​​ការ​ងារ​​គ្រប់គ្រង​​នយោបាយ និង​​អំណាច​​ខ្លះៗ​​​របស់​​សម្ដេច​​តេជោ ហ៊ុន សែន ​និង​​​មេ​ដឹក​នាំ​ប្រទេស​កំពូលៗមួយ​ចំនួន​ទៀត​ក្នុង​រយៈពេល​ជាង ៤០ ឆ្នាំ ​​មក​​នេះ។    សៀវភៅ​នេះ​​ក៏​បាន​ផ្ដោត​លើ​ឥស្សរជន​នយោបាយ​សំខាន់ៗ​ជាច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា​ដូចជា ព្រះមហា​វីរក្សត្រ នរោត្តម សីហនុ ​និង​​សមាជិក​រាជវង្សានុវង្ស​​មួយ​​ចំនួន សម្តេច សឺន សាន លោក លន់ នល់ មេដឹក​កំពូលៗ​​របស់​នាំ​ខ្មែរ​ក្រហម​ ព្រម​ទាំង​ឯកឧត្ដម សម រង្ស៊ី និង ឯកឧត្ដម ​កឹម សុខា ជាដើម ។ សៀវភៅ​នេះ​ក៏​បានបង្ហាញ​​ពី​បណ្តា​​​ប្រទេស​​ដែលបាន​ប្រទាក់​​ក្រឡា​គ្នា​​នឹង​ជម្លោះ​នៅ​កម្ពុជា​ ដូចជា អាមេរិក អង់គ្លេស ចិន រុស្សី និងពួក​​​​សម្ព័ន្ធមិត្ត ព្រម​ទាំង​​​បណ្ដា​ប្រទេសជា​សមាជិក​​​អាស៊ាន។អ្នក​និពន្ធ​បានចំណយ​ពេល​ពី​ការងារ​ប្រមាណ​ជាង​មួយ​ឆ្នាំ ដើម្បី​ចង​ក្រង​​​សៀវភៅ​នេះ​ឡើង បន្ទាប់​​ពី​ប្រមូល​ឯកសារ​ទុក​អស់​រយៈ​ពេល​ជាង ១០ ឆ្នាំ រួច​មក។ ការ​សរសេរ​នេះ​បាន​ធ្វើ​ឡើង​ទាំង​​នៅ​ក្នុង​​​ប្រទេស​និង​ក្រៅ​ប្រទេស ដោយ​​​ពេល​ខ្លះ​បាន​សរសេរ​នៅ​ពេល​​​ជិះ​រថយន្ត​ក្រុង ​រថភ្លើង និង​យន្ត​ហោះ​កំពុង​ធ្វើ​ដំណើរ។ ខ្លឹមសារ​នៅ​ក្នុង​​សៀវភៅ​នេះ​បាន​បញ្ចូល​ពី​អ្វី​ដែល​ជា​ការ​​ចង​ចាំ ​​កំណត់ត្រា​និង​បទ​ពិសោធន៍​ផ្ទាល់​របស់​ខ្ញុំ​ចាប់​តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​បម្រើ​ការ​​ងារ​ពី​ឆ្នាំ ១៩៩០ មក ដោយ​រួម​ទាំង​​ការ​ស្រាវ​ជ្រាវ​ឯកសារ​ទាំង​ក្រដាស ទាំង​សំឡេង រូប​ភាព ​វីដេអូ ​និង​គេហទំព័រ។​ ​ជាង​នេះ​ទៅ​ទៀត ​គឺ​ការ​​បញ្ចូល​កំណត់ត្រា​របស់​អ្នកនិពន្ធ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​​​មួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ចំណោម​ក្រុម​អ្នក​​សារព័ត៌​មាន​​ផង និង​​​​កិច្ច​សម្ភាសន៍​ដោយ​​ឡែក​​រវាង អ្នកនិពន្ធដោយ​ផ្ទាល់ និង​លោក​តាម​ទូរស័ព្ទ​ផង។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​លោក លោក​ស្រី និង​នាង​កញ្ញា​ជា​អ្នក​សារ​ព័ត៌​មាន​​អញ្ជើញ​មក​​យក​ព័ត៌មាន​ដោយ​ក្ដី​សោមនស្ស។ វត្ត​មាន​​របស់​​លោក លោក​ស្រី និង​នាង​​​កញ្ញា​​ពិត​ជា​មាន​តម្លៃ​​បំផុត​សម្រាប់​ពិធី​នេះ។ សូម​អរគុណ

1 Comment

  1. I need the books by Samdach’s Hun Sen write all can sent by mail. thank
    E-mail: heaklyhong@gmail.com
    Sent By: Soft PDF file