ភាពយន្ត​ចម្រៀង​ «​ជីវិត​ក្មេង​វត្ត​» ស្នាដៃ​និពន្ធ​របស់សម្តេចតេជោ ហ៊ុន សែន ​​សម្ពោធ​ជា​ផ្លូវការ​នៅថ្ងៃនេះ

សារព័ត៌មាន​Cambodia News/

ភ្នំពេញ ​៖ ភាពយន្ត​ចម្រៀង «​ជីវិត​ក្មេង​វត្ត​» ដែលជា​ស្នាដៃ​និពន្ធ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​នឹង​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២២នេះ​។​

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកជំទាវ ភឿង ស​កុ​ណា  ​នឹងចូលរួម​ក្នុង​ពិធី​សម្ពោធ​នេះ ដោយចាប់ពី​ម៉ោង ១០ ៖ ០០​នាទី​តទៅនៅ​អគារក្រសួង​រៀបចំ​ដែនដី​ន គ​រូបនីយកម្ម និង​សំណង់​ ដែលផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា, បាយ័ន, ហង្សមាស, PNN, អប្សរា, ប៉ុស្តិ៍លេខ៥, អាស៊ីអាគ្នេយ៍, CTN, ប៉ុស្តិ៍ លេខ ៩, ប៉ុស្តិ៍លេខ ៣, Town, Fresh News និង Page Samdech Techo Hun Sen, Cambodian Prime Minister។

ភាពយន្ត​ចម្រៀង «ជីវិត​ក្មេង​វត្ត​» ពោរពេញ​ទៅដោយ​ការតស៊ូ អត់​ធន ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​ក្រេប​យកចំណេះវិជ្ជា ដែលជា​ស្នាដៃ​ផលិត​ដោយ​សមាគម​សិល្បករ​ខ្មែរ និង​ដឹកនាំ​សម្តែង​ដោយ លោក ហ្វៃ សំអាង ​ដែលជា​អ្នកដឹកនាំ​រឿង​ដ៏​ល្បីល្បាញ​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានឱ្យដឹងថា ភាពយន្ត​ចម្រៀង «ជីវិត​ក្មេង​វត្ត​» ដែល​នឹងដាក់​សម្ពោធ​នៅ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ ជា​ថ្ងៃ​ដែល​បងប្អូន កូន ក្មួយ ចៅ ចៅទួត របស់​សម្តេចទន្ទឹងរង់ចាំ​បានមក​ដល់​ហើយ​៕

Related Articles

Back to top button
Close
Close