ក្រុម​ឧទ្ទាម​អ៊ុយ​ក្រែន​ប្រគល់​ប្រអប់​ខ្មៅ​របស់​យន្ត​ហោះ​ទៅ​ឲ្យ​ម៉ា​ឡេ​ស៊ី ​

សារព័ត៌មាន​​ Cambodia News/

ម៉ាឡេស៊ី​ ​(២២ កក្កដា ២០១៤) ៖ ក្រុម​ឧទ្ទាម​អ៊ុយ​ក្រែន​ប្រគល់​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ទៅឲ្យ​ម៉ាឡេស៊ីក្រុម​​ឧ​​ទ្ទា​ម​​នៅ​​​តំ​ប​ន់​ភាគ​ខាងកើត​ក្នុង​ប្រទេស​អ៊ុ​យក្រែន កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ បានប្រគល់​ប្រអប់​ខ្មៅ​នៃ​យន្តហោះ​MH17​របស់​​ម៉ាឡេស៊ី​ដែល​បាន​ធ្លាក់​នៅ​ប្រទេស​អ៊ុយ ទៅឲ្យ​ក្រុម​មន្ត្រីម៉ាឡេស៊ី​។​

មេដឹកនាំ​ឧទ្ទាម​ជាន់ខ្ពស់​ម្នាក់​បាន​ប្រគល់​ប្រអប់​ខ្មៅ​ចំនួន​២​ទៅ​ក្រុម​មន្ត្រី​អ្នកជំនាញ​ម៉ាឡេស៊ី​នៅ​កិច្ច​ជំនួប​មួយ​នៅ​ទីក្រុង​Donetsk​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុ​យក្រែន​។​ការប្រគល់​ឲ្យ​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​ដើម្បី​ស្នើឲ្យ​​ក្រុម​អ្នក​ស៊ើបអង្កេត​អន្តរជាតិ​ចូល​ដល់​កន្លែង​ធ្លាក់​យន្តហោះ​នេះ​។​

អ្នកដំណើរ​ទាំង​ចំនួន​២៩៨​នាក់​នៅ​ក្នុង​យន្តហោះ​ម៉ាឡេស៊ី​នេះ​បាន​ស្លាប់​ទាំងអស់​ក្នុង​ហេតុការណ៍​នេះ​។​យន្តហោះ​នេះ​បាន​កំពុងធ្វើដំណើរ​ដោយ​ហោះ​ចេញពី​ទីក្រុង​អាំ​ស្ទែ​ដាំ ប្រទេស​ហូ​ឡង់ ឆ្ពោះទៅ​កាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ស៊ី​​នៅពេល​វា​បាន​ធ្លាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។​

ក្រុម​បស្ចិម​ប្រទេស​បាន​និយាយថា មាន​ភស្តុ​ង​តាង​ច្រើន​ឡើង​ដែល​ថា យន្តហោះ​នេះ ត្រូវ​បាន​បាញ់​ចំ​ដោយ​មី​ស៊ី​ល​ដោយ​ក្រុម​ឧទ្ទា​​ម​ប៉ុន្តែ រុស្ស៊ី​បាន​និយាយ​កងទ័ព​អ៊ុយ​ក្រែនក៏​ត្រូវបាន​ស្តីបន្ទោស​ផង​ដែរ​៕

box

Related Articles

Back to top button
Close
Close