យន្ត​ហោះ​តៃវ៉ាន់​បាន​ធ្លាក់​ពេល​ចុះចត បន្ទាន់ ​មនុស្ស​ ៤៥​នាក់​អាច​ស្លាប់​

សារព័ត៌មាន​ ​Cambodia News/

តៃវ៉ាន់ (24 កក្កដា ២០១៤) ៖ កាលពីពេលថ្មីៗនេះ ភ្នាក់ងារពត៌មាន CNN បាន អោយដឹងថា យន្តហោះតៃវ៉ាន់មួយគ្រឿងបានធ្លាក់ពេល ចុះចតបន្ទាន់ បានបណ្តាលអោយមនុស្សចំនួន ៤៥នាក់រកមិន ទាន់ឃើញ (អាចប្រឈមនឹងការស្លាប់បាត់បង់ជីវិត) និងយ៉ាងហោចណាស់៩នាក់ផ្សេងទៀតរងរបួស។

តាមប្រភពពត៌មានបាន អោយដឹងថា យន្តហោះនោះបានធ្លាក់កាលពីល្ងាចមិញវេលា ម៉ោង៧ល្ងាច (ម៉ោងក្នុងតំបន់) នៅលើកោះ Penghu ក្រៅអាកាសយានដ្ឋាន Magong ដែលនៅលើ យន្តហោះមានផ្ទុក អ្នកដំណើរ ចំនួន៥៤នាក់ និងបុគ្គលិកបំរើការលើយន្តហោះ៤នាក់ ដោយយន្តហោះនោះ ជាជើងយន្តហោះ Taiwanese Airline របស់ក្រុមហ៊ុន TransAsia Airways។

តាមការរាយការណ៍គេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការធ្លាក់នៅ ឡើយទេ ប៉ុន្តែតាមការអោយដឹង យន្តហោះនោះបានប៉ុនប៉ងចុះចតជាបន្ទាន់ ក្រោយពីជួបខ្យល់ព្យុះ Typhoon Matmo។ នេះគឺជាឧបទ្ទវហេតុមួយទៀត ក្រោយពីឧបទ្ទវហេតុធ្លាក់យន្តហោះម៉ាឡេស៊ី MH17៕

1

Related Articles

Back to top button
Close
Close