សុគន្ធ​​ និសា ​​បង្ហោះ​​សារ​ ​អំពាវ​​នាវ ​​អោយ​​ជួយ ​​លោក​​យាយ​​ម្នាក់​​ លក់​​ផ្លែ​​ចាន់​​តាម​​ផ្លូវ​​

សារព័ត៌មាន​ Cambodia News/

អត្ត​បទ ៖ ហេង នាង​/

ភ្នំ​ពេញ (២៨ កក្កដា ២០១៤) ៖ បច្ចុប្បន្ន​ ​​ការធ្វើសកម្មភាព​ដើម្បី​ជួយ​សង្គម​ហាក់ដូចជា​កំពុង​កម្រើក​ឡើង​ ​​ ដែលនេះ​ជាសញ្ញា​ល្អ​មួយ​ ដែល​គួរ​តែ​ទទួល​ការ​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​បាន​ផុសផុល ជាក់ស្តែងកន្លងទៅកាលពីពេលថ្មីៗ នេះ នៅ​តាម​បណ្តាញ​ សង្គមហ្វេសប៊ុក ផ្ទាល់​ខ្លួនរបស់ តារាចម្រៀង​​​សម្ដីស្រទន់ កញ្ញា សុគន្ធ និសា ត្រូវបានបង្ហោះឡើង នូវ​រូប​លោក​យាយ​ ចាស់​ជរាម្នាក់ ដែលក្នុងដៃ មាន​កាន់​ផ្លែចាន់ ដើរលក់ នៅ​តាមដង មហាវិថី ព្រះ​មុនី​វង្ស ម្តុំផ្សារថ្មី  រាជធានីភ្នំពេញ។

តាម​រយៈទិត្ថភាព បែប​នេះ​ ដោយបង្ហាញ ក្តីអានិត កញ្ញា សុគន្ធ និសា បានបង្ហោះ រូបថត៣សន្លឹក ដែល​ជារូប ក្នុងខណៈ ដែល កញ្ញា ជួយទិញផ្លែចាន់ ពីលោកយាយ ក្នុង​អត្ថ​ន័យ ជាសារផ្តែរផ្តាំ ដល់​អ្នក​គាំទ្រ និងមិត្តភក្តិ ទាំង ឡាយ របស់កញ្ញា ឲ្យ​ជួយលោកយាយ ម្នាក់នេះ​ផង។

នៅ​ក្នុង​សារ​ របស់ កញ្ញា សុគន្ធ និសា បាន សរសេរថា៖ ​«ខ្ញុំ​មាន​ចិត្ត​អាណិត​អាសូរ ដល់​លោក​យាយ​ ខ្ញុំមិន​អាច​ជួយ​ដល់​ជីវិត​គាត់បាន​ទេ ខ្ញុំ​អាច​ត្រឹម​តែ​ជួយ​ទិញ​ផ្លែ​ចាន់​ពី​គាត់ប៉ុណ្ណោះ​» តាម​រយៈសារមួយ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក ដែល​និយម​លេង​បណ្តាញ​សង្គម​ Facebook និង​ទស្ស​និកជន​មួយ​ចំ​នួន​ មាន​ការ​រញ្ជូលចិត្ត​ នឹង​ស្ងើចសរសើរពី​ទឹក​ចិត្ត​សប្បុរស របស់​តារាចម្រៀង​មួយ​ដួង​នេះ។

នៅ​ក្នុង​បរិបទ​បែបនេះ ការ​បំផុស​ចលនា​នាំគ្នា​ចូលរួម​ក្នុង​សកម្មភាព​សង្គម ឬ​ការពង្រីក​​វប្បធម៌​​ចែករម្លែក​ក្នុងចំណោម​ពល​រដ្ឋ​​ខ្មែរ​គឺជា​សកម្មភាព​ដ៏​មាន​សារសំខាន់​​​ ដែល​មិនអាច​មើលរំលង​បាន៕

២

10320538_304423363047495_1597966134111564576_n10245465_304516563038175_421800257141826082_n10425748_598190526955245_678002233_nv_0650

Related Articles

Back to top button
Close
Close