លោក​​ ប៉ា ​សុជាតិ​វង្ស ​​ត្រួត​ពិនិត្យ​រថ​យន្ត​​ក្រុ​ង​ទើប​មក​ដល់ ​​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ​ (១៩ សីហា ២០១៤) ៖ អភិបាល​នៃគណៈអភិបាល​រាជធានីភ្នំពេញ​ លោក ប៉ា សុជាតិវង្ស ​ត្រួត​ពិនិត្យ​រថ​យន្ត​ក្រុង​១​គ្រឿង​​ក្នុងចំណោម៤០គ្រឿង ​ដែលទើបមកដល់ថ្មី ​ត្រៀមដាក់ឲ្យដំណើរ​ការ៣ខ្សែបន្តទៀត​ក្នុងពេលឆាប់ៗនេះ ។

​រថយន្តទំាង៤០គ្រឿងបា​នមកដល់អស់ហើយ​ ដោយ៣៩គ្រឿងយក​ទៅរក្សាទុក​នៅមន្ទីរ​សាធារណករា​​និងដឹកជញ្ជូន​រាជធានីភ្នំពេញ​ និង ​១គ្រឿងបានយកមកឲ្យលោក​អភិបាល​ក្រុង​ពិនិត្យមើលគុណភាព​នៅព្រឹកថ្ងៃទី១៩​ សីហា​ ២០១៤ ​មុនពេលដាក់ឲ្យដំណើរការជាផ្លូវការ ។

សូមបញ្ជាក់ផងដែរថា ​សាលាក្រុងបា​នសម្រេចដាក់ដំណើរ​សេវារថយន្តក្រុងរត់ចំនួន៣ខ្សែ​បន្ថែមទៀត​ គឺចាប់ពីគីឡូម៉ែត្រលេខ៦​ មកតាមផ្លូវព្រះមុនីវង្ស ​ឆ្ពោះមកផ្លូវម៉ៅសេទុង​ និង​ ឆ្ពោះទៅដល់ក្តីតាកុយ ​ក្នុងសង្កាត់វាលស្បូវ ​ខណ្ឌច្បារអំពៅ និង ​ទៅក្រុងតាខ្មៅ​ ខេត្តកណ្តាល ៕

10380292_735542843148026_1313099396714068863_n

 

Related Articles

Back to top button
Close
Close