ជិះ​ម៉ូតូ​ជែង​ រថ​យន្ត​កៀរ ​ដួល​បាក់​ចង្កេះ​ម្នាក់​ របួស ​២​នាក់ ​

Cambodia News

ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ខែឧសភា បុរសពីរនាក់ រង​របួស​ស្រាល​និង​ម្នាក់​ទៀត រងរបួសធ្ងន់​ ដោយ​សារ​តែ​ជិះ​ម៉ូតូ​លឿន ជ្រែ រថយន្តបែន ដឹកកំពុងតែបត់ឆ្លងផ្លូវ ​ស្ថិត​នៅ​តាម​បណ្តោយ ផ្លូវជាតិលេខ៣ កែងនិងផ្លូវចូលទៅបុរីសន្តិភាព២ ភូមិទួលកី សង្កាត់​ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទាំងបីនាក់ ត្រូវបានគេស្គាល់ថា ទី១មានឈ្មោះ គឿន រដ្ឋា ភេទប្រុសអាយុ២៣ឆ្នាំ មានមុខរបរជាកសិករ ជា​អ្នក​ឌុប​រង​របួស​ស្រាល ទី២មានឈ្មោះ គឿន ភារម្យ ភេទប្រុស អាយុ ៣២ឆ្នាំមាន មុខរបរជាកសិករ រងរបួសត្រង់ចង្កេះធ្ងន់ ជាអ្នកជិះកណ្តាល ទី​៣​មាន​ឈ្មោះ អ៊ុយ ថុង ភេទប្រុស អាយុ៤៥ឆ្នាំ​ អ្នកទាំងបី​រស់នៅភូមិសូគង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូ​ ម៉ាកសេ១២៥ ពណ៌​ខ្មៅ ​ពាក់ស្លាកលេខកណ្តាល 1I-4699 ។ រីឯរថយន្តបង្កវិញ ប្រភេទ​បែន​ដឹក​ដី​៥​តោន ពុំចាំស្លាកលេខ គេចខ្លួនបាត់ ។

មុនពេលកើតហេតុគេឃើញ ម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ ក្នុង​ល្បឿន​លឿន​លុះ​ដល់​ចំណុច​កើត​ហេតុ ក៏មានរថយន្តមួយគ្រឿង ប្រ​ភេទ​បែន ដឹកដីចេញមកពីផ្លូវ៣០ម៉ែត្រ បត់​ក៏​ហើយ​ម៉ូតូ​ប្រឹង​ជិះ​ជ្រែ ទៅមុនប៉ុន្តែមិនផុតក៏កៀរ ជាមួយរថយន្តដួលបោកទៅនឹងថ្នល់ បណ្តាល​ឲ្យ​អ្នកឌុប រង​របួស​ស្រាល ​និងអ្នកជិះ កណ្តាល រងរបួសត្រង់ចង្កេះ ទំនងជាបាក់ ចំណែ​ក​ឯ​អ្នក​ជិះ​ពី​ក្រោយ​រង​របួស​បន្តិច​បន្តួចប៉ុណ្ណោះ និង​​ម៉ូតូពុំរងការ ខូចខាតនោះឡើយ ចំណែកឯរថយន្តវិញ បន្ទាប់​ពី​កើត​ហេតុ​បាន​បន្ថែមល្បឿន គេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមជួយសង្គ្រោះរបស់អង្គភាព៧១១ នៃ​កង​ពល​តូច​លេខ​៧០ ជួយដឹកបញ្ជូនទៅកាន់ មន្ទីរ​ពេទ្យ​ព្រះ​កុសុមះ ហៅពេទ្យ លោកសង្ឃ រីឯម៉ូតូត្រូវបាន នគរ​បាល​យកទៅ រក្សា ទុកនៅប៉ុស្តិ៍នគរបាល ភ្លើងឆេះរទះ ដើម្បីរក្សាទុក​ជា​បណ្តោះ​អាសន្ន ៕ ហេង នាង

Hong-0065

Related Articles

Back to top button
Close
Close