គូ​​ស្នេហ៍​​កម្រ​​ កូន​​កំលោះ ​​និង​​កូន​​ក្រមុំ ​​មាន​​​រូប​​រាង​​​មុខ​​មាត់​​​ដូច​​គ្​នា​​បេះ​​ដាក់​​

សារព័ត៌មាន​​ Cambodia News/

រុស្ស៊ី (២២ សីហា ២០១៤) ៖ ក្រោយពេលយើងបានឃើញ រូបថតអាពាហ៍ពិពាហ៍ា របស់​កូន​កំលោះ​និង​ក្រមុំ​មួយ​គូ​​នៅ​ប្រទេសរុស្ស៊ី រួចលោកអ្នកពិតជាសន្និដ្នានថា ជាអាពាហ៍ពិពាហ៍ ស្រីស្រលាញ់ស្រីដូចគ្នា ជាក់ជាមិនខាន ប៉ុន្តែតាមការពិត គឺជាគូស្នេហ៍ផ្ទុយភេទគ្នាទៅវិញទេ។

កូនកុំលោះឈ្មោះ Alina Davis អាយុ ២៣ឆ្នាំ ឈ្មោះពិត Dmitry Kozhukhov កើតមកជាមនុស្សប្រុសពេញលក្ខណៈ ប៉ុន្តែ គេមានទំនោទោទន់ទៅរក ការរស់នៅបែបជាមនុស្សស្រីច្រើនជាង និងមានអារម្មណ៍ថា មានសេចក្តីសុខក្នុងចិត្ត ពេលបានរស់នៅតាមបែបមនុស្សស្រី។

កូនក្រមុំមានឈ្មោះ Alison Brooks អាយុ១៩ឆ្នាំ មានចរឹកចូលចិ ត្តនិងស្រឡាញ់មនុស្សប្រុស រូបរាងដូចស្រី បើនិយាយឲ្យខ្លី អ្នកទាំងពីរសុទ្ធតែមនុស្សភេទទី៣ ប៉ុន្តែអ្វីដែលសំខាន់គឺពួកគេទាំងពីរមានរូបរាងនិង មុខមាត់ដូចគ្នាបេះដាក់ តែមានភេទផ្ទុយគ្នា។

សូមជម្រាបថាប្រទេសរុស្ស៊ី មិនអនុញ្ញាតិឲ្យមនុស្ស មានភេទដូចគ្នាស្រឡាញ់គ្នាទេ ហើយតាមរយៈមង្គលការរបស់ពួកគេ Alina ជឿជាក់ថាវាជាសារមួយ ដែលផ្តល់ថាមពលដល់ គូស្នេហ៍រុស្ស៊ីទាំងអស់ ថាគ្មាន ទំនាក់ទំនងមេត្រី ភាពណាខុសច្បាប់នោះទេ ហើយប្រុសមានរូបរាងដូចស្រី ក៏មិនមែនជាការខ្មាសអៀនដែរ៕

S_0239

 

Related Articles

Back to top button
Close
Close