កម្ពុជា​ដក​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារដោយ​ដាក់​ជំនួសនគរបាលវិញ

កងទ័ពស្រួចជួរមុខរបស់ប្រទេសកម្ពុជាជាង៤៨០នាក់បានដកចេញពីខ្សែត្រៀមជួរមុខប្រាសាទព្រះ វិហារហើយកាលថ្ងៃពុធនេះ។ ការដកើ នេះ គឺជាការឆ្លើយ តបទៅនឹងសេចក្តីបង្គាប់របស់តុលាការយុត្តិធម៌អន្តរ ជាតិកាលពីឆ្នាំមុន។

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិបាននិយាយនៅក្នុងពិធីដកទ័ពជាលើកដំបូងនៅប្រាសាទព្រះវិហារនោះថា នេះគឺជាការដកទ័ពជាឯកតោភាគីជាលើកដំបូង ចាប់តាំងពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលសម្រេចឱ្យបរិវេណប្រាសាទព្រះវិហារស្ថិតជាតំបន់គ្មានកងទ័ព។

លោក ទៀ បាញ់ បន្តថាថា បន្ទាប់ពីដកកងទ័ពនាពេលនេះ កម្ពុជានឹងដាក់ នគរបាលចំនួន២៨០ និងមន្រ្តីថែរក្សាប្រាសាទប្រមាណ១០០នាក់ ជំនួសកវិញ ដើម្បីថែរក្សាប្រាសាទដែលជាសម្បត្តិបតិកភណ្ឌរបស់មនុស្សជាតិ។

ប្រទេសកម្ពុជា និងថៃបានពើបប្រទះគ្នាដោយអាវុធក្នុងទ្រង់ទ្រាយធំកាលពីឆ្នាំមុន ដែលនាំឲ្យកម្ពុជាបង្ខំចិត្តបញ្ជូនបញ្ហានេះទៅក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិដើម្បីបញ្ចៀស និងបញ្ចប់សង្រ្គាមនៅតាមព្រំដែននៃប្រទេសទាំងពីរ៕ ហេងណាង Cambodia News

Related Articles

Back to top button
Close
Close