ជន​សង្ស័យ​ផ្ទុះ​អាវុធ ​៣​គ្រាប់​របួស​សមត្ថ​កិច្ច​ម្នាក់​

ភ្នំ​ពេញ​៖ កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ យប់​ ថ្ងៃ​ទី​៤​ ខែមីនា​មានការ​ ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​ដោយសារ​ស្នូរ​សំឡេង​ផ្ទុះអាវុធ​៣​គ្រាប់​ ​​​ បណ្ដាល​ឲ្យ​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ឡោម​ព័ទ្ធ​ទីតាំង​ភោជនីយដ្ឋានយីហោ​ស្រី​រ៉ា​​ ​ស្ថិត​នៅ​តាម​ បណ្ដោយ​ផ្លូវ​បេតុង​២០១១​ ក្នុងភូមិ​គោក​ឃ្លាង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​​ ម្នាក់ ​រង​របួស​ ដែល​​គេ​សង្ស័យ​ថា​ជា​ ករណី​បង្ក្រាប​គ្រឿងញៀន។​​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន ​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​សមត្ថកិច្ច​ចុះ​មក​ឡោម​ព័ទ្ធ​ទីតាំង​ ភោជនីយដ្ឋាន​យីហោ​ស្រី​រ៉ា​ ខាងលើ​ ដោយ​មានការ​សង្ស័យ​ទៅ​លើ​រថយន្ត​ម៉ាក​ណា​វ៉ា​រ៉ា​ គ្មាន​ស្លាក​លេខ​១​គ្រឿង​ រួច​ក៏​មាន​បុរស​ម្នាក់​ដើរ​ចេញពី​ក្នុង​ភោជនីយដ្ឋាន​ខាងលើ​ហើយ​ក៏​មាន​ ផ្ទុះ​អាវុធ​ចំនួន​៣​គ្រាប់​បណ្ដាល​ឲ្យ​សមត្ថ​ កិច្ច​ម្នាក់​រង​របួស​តែ​ម្តង​។​

​គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន ​រង​គ្រោះជា​សមត្ថកិច្ច​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ឲ្យ​របួស​នៅ​ឡើយ​ទេ​ ខណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ឡោម​ព័ទ្ធ​និង​ឆែកឆេរ​ភោជនីយដ្ឋាន​ខាងលើ​៕​ ហេង នាង

sokla054

Related Articles

Back to top button
Close
Close