កម្មការិ​នី ​រោង​ចក្រ ​IC ​ដួល​ស​ន្លប់​ ជិត​ ៤០​នាក់​

សារព័ត៌មាន​​ Cambodia News/

CH-00167​ភ្នំ​ពេញ​ (០៤ មេសា ២០១៤) ៖ នៅ​​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៤ កម្មករ កម្មការិនី ស្ថិតនៅ​រោងចក្រ​កាត់ដេរ យ៊ី​ហោ IC (​អាយ​.​ស៊ី​) តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​បុរី​ចោមចៅ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ សរុប ចំនួន​៧៣០​នាក់បាន​ដួលសន្លប់។

តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ​មុនពេល កើតហេតុ ដែល​ឈាន​ទៅ​ដល់ មាន​កម្មករ សន្លប់​ជាច្រើន​នាក់ ផ្តើម​ដោយ មានកម្ម​ការិនី​ម្នាក់ គាត់​មាន​អាការ​: មិន​ស្រួល​​ខ្លួន វិល​ងងឹតមុខ ទាន់​ដៃ​ទន់​ជើង សន្លប់​បាត់ មាត់​បាត់​ក ឃើញ ក្នុង​សភាព​បែប​នោះ ធ្វើ​ឲ្យ​កម្មការិនី ដទៃទៀត នាំគ្នា​ភ័យ ស្លន់ស្លោ ធ្វើ​ឲ្យ​មាន​សភាព ជ្រួលច្របល់ បណ្តាល​ឲ្យ ដួល​សន្លប់ ជា​បន្តបន្ទាប់​ទៀត សរុប​ទាំងអស់ ចំនួន​៣៥​នាក់ ។

រថយន្ត​សង្គ្រោះ របស់​អង្គភាព ៧១១ ចំនួន​៥​គ្រឿង ចេញទៅ អន្តរាគមន៍ ដឹក​ប​ញ្ជួ​ន ស្ត្រី​រង​គ្រោះ ទៅកាន់​មន្ទីរពេទ្យ បង្អែក​ពោធិ៍ចិនតុង ។ កម្មករ កម្មការិនី ក្រៅពី ដួលសន្លប់ ត្រូវបាន ថៅកែ​រោងចក្រ អនុញ្ញាត ឲ្យ​ចេញ​ក្រៅ ដោយ​ផ្អាក​ការងារ មួយ​រយះ​សិន ជា​ប្រការ​ជៀសវាង កើតមាន​បញ្ហា​តទៅទៀត ៕ ​

Related Articles

Back to top button
Close
Close