បុរស ​៣​នាក់​ ផឹក​ស្រា​បៀរ​ត្រូវ​រង្វាន់​ខ្សែ.​កមាស ​យក​ទៅ​ឲ្យ​ប៉ូលិស​ជួយ​ចែក​

សារព័ត៌មាន​ Cambodia News/

បន្ទាយ​មានជ័យ​ (២៩ សីហា ២០១៤) ៖  ​កាល​​ពី​វេលា​​ព្រលប់​​ថ្ងៃ​ទី២៧​​ ខែសីហា​​ បុរស៣​នាក់​​បានកាន់​​ក្រវិល​កំប៉ុង​ស្រាបៀរ ​ដែល​​ពួក​គេអះ​អាង​ថា ​ទិញ​​ស្រា​បៀ​​ផឹក​​ប៉ះ​ចំ ​រង្វាន់​ខ្សែ.ក​មាស​ ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែត ​ដើម្បី​ឲ្យ​​ជួយ​ធ្វើជា​​សាក្សី ​​និង​ផ្ញើរ​​ក្រវិល​​កំប៉ុង​ ​ដែល​ត្រូវ​រង្វាន់​នោះ​ នៅប៉ុស្តិ៍ន​គរបាល ​ព្រោះ​​តែពួក​​គេ​មិន​ទុក​​ចិត្ត​គ្នា ​។

បុរស​ទាំង​៣​​​ខាង​លើ​​រួមមាន​១.ឈ្មោះ​​ ម៉ាក​ តុងលេង​ អាយុ៣៥​ឆ្នាំ​ មុខ​របរ​រត់​ម៉ូតូឌុប​ ២.ឈ្មោះ​ ចក់​នៀ​ អាយុ​៣៧ឆ្នាំ​ មុខរបរ​រត់ម៉ូតូ​ឌុប និង​៣. ឈ្មោះ​ ស៊ីម​ ស៊ីនឿន​ អាយុ៤២ឆ្នាំ​ ជា​អាជីវក​រលក់ដូរនៅ​ផ្សាររុង​ក្លឿ​ស្រុក​អា​រញ្ញ​ ប្រទេសថៃ​ដោយ​ពួកគេ​ទាំង៣នាក់​មាន​ទីលំ​នៅក្នុង​ភូមិ​ជា​មួយ​គ្នា​គឺភូ​មិចាន់គិរី​ សង្កាត់និ​ងក្រុង​ប៉ោយ​ប៉ែត​។

​បុរស​ម្នាក់​ក្នុងចំ​ណោម​បុរស​បី​នាក់​បាន​ឲ្យ​ដឹងថា ខ្លួនជា​អ្នកគាស់​ក្រវឹល​កំប៉ុងប៉ះ​ចំរង្វាន់ប៉ុន្តែ​ថវិការ​ទិញស្រា​បៀ​រយក​មក​ផឹក​ជា​​រ​បស់បុរស​២នាក់​ខាង​លើរួមគ្នា  បុរស​ទាំង៣​និយាយ​ថា ការ​ផឹកស៊ី​​នេះបាន​ទិញ​ស្រា​២​ដង​ ដោយម្ដ​ង​១យួរ​ ស្មើនិង៦កំប៉ុង ​ជាប្រភេទ​ស្រាបៀ​លីអូ ។

ពួក​គេបន្ត​ថា យួរ​ទី១ មិន​បានត្រូវ​រង្វាន់ទេ​ លុះ​យួរ​ទី​២​ ទើប​ត្រូវរង្វាន់​ ហើយ​ដោយ​មិនទុក​ចិត្តគ្នា​ទើបនាំ​គ្នាទៅ​ប៉ុស្តិ៍នគរ​បាល​ ដើម្បី​ឲ្យធ្វើ​សាក្សី​ថា ពេល​បើក​បាន​រង្វាន់​នោះ ពេល​ណាចាំ​ចែកគ្នា ​និងបាន​ផ្ញើក្រវឹល​កំប៉ុងដែ​លឈ្នះ​រង្វា​ន់នោះ​ នៅប៉ុស្តិ៍រដ្ឋ​បាល​ទៀតផង៕ 

10646741_739712919397685_5650570880400007958_n

Related Articles

Back to top button
Close
Close