សិស្ស​​ប្រឡង​​បាក់​​ឌុប ​​អាច​​មើល​​លទ្ឋ​​ផល​​តាម​​គេហទំព័រ​ និង​ហ្វេស​បុក​របស់​ក្រសួង​អប់​រំ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២៩ សីហា ២០១៤) ៖ នៅ​រសៀល​ម៉ោង​២ ថ្ងៃទី​២៩​សីហា​នេះ លទ្ឋផល​ប្រលង​មធ្យមសិក្សាទុតិ​យ​ភូមិ ឬ​បាក់​ឌុប​នឹងត្រូវ​ក្រសួង​យុវជន​និង​កីឡា ប្រកាស​លទ្ធផល​នៅ​តាម​មណ្ឌល​នីមួយៗ សម្រាប់​បេក្ខជន​ប្រលង​នៅ​ភ្នំពេញ និង​ខេត្ត​កណ្ដាល​។​

លទ្ឋផល​ប្រលង​បាក់ឌុប ក្រៅ​ពី​ការប្រកាស​នៅតាម​មណ្ឌល​នី​មួយៗ​ហើយ បេក្ខជន​ប្រលង​បាក់​ឌុប​ក៏​អាច​មើល​បាន​តាមរយៈ​គេហទំព័រ និង​បណ្ដាញ​សង្គម​ហ្វេ​សបុ​ក​របស់​ក្រសួង​អប់រំ​ផង​ដែរ​។

​គេហទំព័រ​ក្រសួង​អប់រំ ដែល​មាន​អស​យដ្ឋា​ន​www.moeys.gov.kh និង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​របស់​ក្រសួង​អប់រំ www.facebook.com/moeys.gov.kh​។
​បញ្ជី​លទ្ឋផល​ឈ្មោះ​របស់​បេក្ខជន​ជាប់ ឬ​ធ្លាក់​ក៏​នឹង​បង្ហាញ​លើ​ទំព័រ​ទាំងនេះ ទាំង​អស់​សម្រាប់​មណ្ឌល​ភ្នំពេញ និង​ខេត្ត​កណ្ដាល​នៅថ្ងៃនេះ​។ ចំណែក​បេក្ខជន​២៣​ខេត្ត​ផ្សេង​ទៀត ក៏​ត្រូវ​បាន​បង្ហោះ​នៅលើ​ទំព័រ​របស់​ក្រសួង​អប់រំ​នៅ​ថ្ងៃស្អែក​តាម​ម៉ោង​ដដែល​៕

20140829_bakdob

Related Articles

Back to top button
Close
Close