ស្លាប់​២​នាក់ របួសធ្ងន់​ស្រាល​១៨​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

សារព័ត៌មាន Cambodia News/

​ភ្នំពេញ (៣០ វិច្ឆិកា ២០១៦) ​៖ ​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​១០​លើក (​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ របួសធ្ងន់​១០​នាក់ និង​របួសស្រាល​៨​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
របាយការណ៍​បន្តថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ដ​សរុប​ចំនួន​១៧​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៣​គ្រឿង​, រថយន្ដ​ធុន​តូច​២​គ្រឿង និង​រថយន្ដ​ធុន​ធំ​១​គ្រឿង​, គោយន្ដ​១​គ្រឿង និង​អ្នក​ថ្មើ​ជើង​២​នាក់​។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​៧​លើក​, មិន​ប្រកាន់​ស្ដាំ​១​លើក​, ស្រវឹង​១​លើក និង​ប្រជែង​១​លើក​៕

86-3

Related Articles

Back to top button
Close
Close