​ឪពុក​​ស្រវឹង​ស្រា​​ចាប់​​កូន​ស្រី​​ស្រាត​​ខោ​អាវ​​អូស​រ​ទេះ​​សំរាម​

សារព័ត៌មាន​ Cambodia News/

ចិន (០១ កញ្ញា ២០១៤) ៖ ប្រភពពី​គេហទំព័រ អេ​ស៊ាន​ថោ​ន បាន​រាយការណ៍​ថា តា​ចាស់​ក្រីក្រ​ម្នាក់ ក្រោយពេល​ផឹក​ស្រា​ស្រវឹង​ជោក បាន​ចាប់​កូនស្រី​ស្រាត​សម្លៀកបំពាក់ វៀរ​ធ្វើ​ដូចជា​ក្របី​អូស​រទេះ​សំរាម​ក្នុង​អាកាសធាតុ​ត្រជាក់​យ៉ាងខ្លាំង​ នៅ​ដងផ្លូវ​ដែល​មិនសូវមាន​មនុស្ស​ធ្វើដំណើរ ជាមួយនឹង​អាកាសធាតុ​ត្រជាក់​ដល់​ឆ្អឹងខ្នង គេ​បាន​មើល​ឃើញ​តា​ចាស់​ម្នាក់ ស្លៀកពាក់​រហែក​លើ​ក្រោម ដៃ​កាន់​រំពាត់​វាយ​ទៅលើ​កូនស្រី ដែល​អាក្រាតកាយ​វៀរ​មួយ​ជំហានៗ អូស​រទេះ​សំរាម ដែល​ចង​ជាប់​ក្នុង​ខ្លួន​របស់​នាង​។​

នាង យំ​ខ្សឹកខ្សួល​ដោយ​ក្ដី​ឈឺចាប់​ទាំង​កាយ​ទាំង​ចិ​ត្ដ មិនអាច​តវ៉ា​បាន​។ តា​ចាស់​រូបនេះ​ដូចជា​កំពុងតែ​ស្រវឹងស្រា​ដើរ​ឈរ​មិន​ត្រង់​ផ្លូវ ហើយ​ស្រែកជេរ​កូនស្រី​ដែល​អាក្រាតកាយ​នោះ​ឥត​ឈប់​ពី​មាត់​។​ ​រឿងរ៉ាវ ដែល​គួរឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ចិន​។ កូនស្រី​ដែល​ធ្វើ​ទារុណកម្ម​នោះ ជា​កូនបង្កើត​របស់​តា​ចាស់​នេះ​។ គ្រួសារ​របស់​ឪពុក​កូន​ទាំងពីរ​នាក់​ក្រលំបាក​យ៉ាងខ្លាំង ត្រូវ​ពឹង​ផ្អែកលើ​ការងារ​ដើរ​រើស​ប្រមូល​កាកសំណល់​អេតចាយ​។​

កូន ស្រី​គួរឱ្យ​អាណិត​រូបនោះ ពេល​ដឹងថា​មាន​គេ​លួច​ថតរូប ក៏លើកដៃ​សំពះអង្វរ​ឪពុក​លើកលែងទោស​។ ភ្លាមនោះ អ្នកសារព័ត៌មាន​បាន​ទូរស័ព្ទ​ហៅ ប៉ូលិស ឃើញ​ដូច្នេះ​នាង​ក៏​ស្ទុះ​ឡើង​ស្លៀក​បំពាក់​ដោយ​ក្ដី​អៀនខ្មាស់ ហើយ​រត់​ចេញទៅ​។ ចំណែក​ឪពុក​នៅតែ​ឈរ​នៅ​ទីនោះ ជេរប្រទេច​នាង​ឥត​ឈប់​ពី​មាត់​៕

01-3

Related Articles

Back to top button
Close
Close