បុរសម្នាក់ចងកធ្វើអត្តឃាត

ភ្នំពេញ៖ បុរសម្នាក់បានដាច់ចិត្តចងកធ្វើអត្តឃាត  ដោយមិនដឹងមូលហេតុ   ដែលហេតុ ការណ៏នេះ  កើតឡើងកាលពីម៉ោង១៩នឹង៣០នាទីយប់   ថ្ងៃទី៥ ធ្នូ ២០១២  ត្រង់ចំនុចផ្ទះ លេខ៩១៩  ផ្លូវ៤៩  ក្រុមទី២  ភូមិដំណាក់ធំ២  សង្កាត់ស្ទឹងមានជ័យ  ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា  បុរសដែលធ្វើអត្តឃាតនេះ  មានឈ្មោះសេងសុងដានី   អាយុ៣០ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើ ។  ពុំមានសាក្សីណាបានបញ្ជាក់ពីមូលហេតុនៃការចងកខាងលើនេះទេ   គ្រាន់តែនៅម៉ោងខាងលើ   ប្រជាជនបានឃើញអ្នកស្លាប់ ចងកនឹងឥដ្ឋខ្យល់នៅជំហៀងផ្ទះស្លាប់បាត់ទៅហើយ   ទើបបានមានការភ្ញាក់ផ្អើល  ដល់ប្រជាជនជិតខាងមកឈរមើលយ៉ាងកុះករ ។

បច្ចុប្បន្នសពបុរសរងគ្រោះ   ត្រូវបានសមត្ថកិច្ចផ្តល់ឲ្យក្រុមគ្រួសារ   យកទៅដំកល់ធ្វើបុណ្យនៅវត្តសំបួរមាសដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close