ពិធី​​ការិនី ​សុខ ​សោ​​ម៉ា​​វ​ត្តី​ រវល់​​តែ​​និយាយ​​ទូរស័ព្ទ​ បើក​ឡាន​​បុក​​ម៉ូតូ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៨ កញ្ញា ២០១៤) ៖ ពិធី​ការិនី​ល្បី​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន សុខ សោ​ម៉ា​វ​ត្តី បាន​បើករថយន្ត​ម៉ាក​អេ​ស្កា​ឡែ​ត រវល់​តែ​និយាយ​ទូរស័ព្ទ បាន​បុក​ម៉ូតូ​មួយគ្រឿង​ពីក្រោយ​បណ្តាល​ឲ្យ​ដួល រងរបួស​ធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ មុខ​វត្ត​ជម្ពូរ​វន្ត ស្ថិត​ក្នុងភូមិ​ជម្ពូរ​វន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

នៅ​ម៉ោង​ខាងលើ សុខ សោ​ម៉ា​វ​ត្តី ដែលជា​កូន​ប្រុ​សារ​អតីត​ស្នងការ​ក្រុង លោក ទូច ណារ៉ុថ និង​មាន​ប្តី​ឈ្មោះ ទូច ដា​ណា​រ៉ា បានរួម​ដំណើរ​ជាមួយ​ប្អូនស្រី​ម្នាក់ បាន​បើករថយន្ត​ម៉ាក​អេ​ស្កា​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-2112 រួម​ដំណើរ​ជាមួយ​ប្អូនស្រី​ម្នាក់ទៀត ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច​។

លុះ​មកដល់​កើត​ចំណុច​ដោយ​រវល់​និយាយ​ទូរស័ព្ទ​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ស្មាស វី ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL-6785 ជិះ​គ្នា​២​នាក់ ក្នុងទិសដៅ​ស្របគ្នា បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ម្នាក់ បែកពពុះមាត់​សន្លប់​ស្ដូក ។​ ​ក្រោយ​កើតហេតុ គេ​ឃើញ​ប្ដី​របស់ សោ​ម៉ា​វ​ត្តី លោក ពេជ្រ ជិះ​រថយន្ត​ស្លាក​លេខ​នគរបាល 2-1248 មក​រំដោះ​នាង​ទៅ​បាត់​៕

2

3

 

Related Articles

Back to top button
Close
Close