នារី​ម្នាក់​ត្រូវ​បាន​សង្ស័យ​ថា​ ស្លាប់​ដោយ​សារ​ការ​បក​ស្បែក​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៩ កញ្ញា ២០១៤) ៖ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ ​មាន​រូបថត​នារី​ម្នាក់​ស្ថិត​ក្នុង​សភាព​បកស្បែក​​ឲ្យ​ស បាន​ដេកស្ដូកស្ដឹង​ទន្ទឹម​នឹង​នេះ​មាន​​នារី​ម្នាក់​ទៀត អង្គុយ​យំ​យក​ដៃ​អង្រួន​​អម​ដោយ​ការ​​សរសេរ​ថា “បកស្បែក​​ខុស​បច្ចេកទេស​” ប៉ុន្តែ​អ្នក​ប្រើប្រាស់​បណ្ដាញ​​សង្គម​ជា​ច្រើន​យល់​ថា ជា​ការ​ធ្វើ​លេង​សើច​ទៅ​វិញ​។

នៅ​ក្រោម​រូបភាព​នោះ​អ្នក​លេង​Facebook ជា​ច្រើនបាន​បញ្ចេញ​មតិ​​ថា​ នេះ​ជា​ការ​ថតរូប​លេង​សើច​ ជាក់ស្ដែង​​គណនីមួយ​បាន​សរសេរ​យ៉ាង​នេះ​​ថា បើ​ជា​ការ​ពិត​មែន​នោះ ច្បាស់​ជា​មាន​អ្នក​ចូលរួម​បុណ្យ​សព​​ហើយ​ មិន​មែន​ស្ងាត់​ដូច​ក្នុង​រូប​នោះ​ទេ ។   

យ៉ាង​ណា​ក៏​ដោយ​មាន​អ្នក​លេង Facebook ខ្លះ​ទៀត​បញ្ចេញ​ក្ដី​អាណិតអាសូរ​និង​ផ្ដាំផ្ញើ​ដល់​នារី​ឯ​ទៀត​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ ចំពោះ​ការ​បកស្បែក​ ដែល​មិន​មាន​បច្ចេកទេស​ត្រឹម ត្រូវ​បណ្ដាល​​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត៕

នារី​ម្នាក់​ត្រូវ​បាន​សង្ស័យ​ថា​​ស្លាប់​ដោយសារ​ការ​បកស្បែក​ ខណៈ​អ្នក​លេង​FB​ថា​ជា​ការ​លេង​សើច។
នារី​ម្នាក់​ត្រូវ​បាន​សង្ស័យ​ថា​​ស្លាប់​ដោយសារ​ការ​បកស្បែក​ ខណៈ​អ្នក​លេង​FB​ថា​ជា​ការ​លេង​សើច។

 

Related Articles

Back to top button
Close
Close