កំណើន​ប្តី​អានិក​ជន ​របស់​តារា​ស្រី​ខ្មែរ​ នា​ចុង​ឆ្នាំ​២០១៣​

ភ្នំ​ពេញ​៖ សម្រាប់​ចុងឆ្នាំ​២០១៣​នេះ កំណើន​នៃ​ការយក​ប្តី​ជា​បុរស​អានិកជន របស់​សិល្បការិនី​ខ្មែរ​ល្បីៗ​បាន​នឹង​កំពុង​មាន​​សន្ទុះ​គួរអោយកត់សម្គាល់​ ។ សិល្បការិនី​ ដែល​បាន​ភ្ជាប់ពាក្យ និង​ចូល​រោងការ​ជា​មួយ​បុរស​អានិកជន​សំបូរ​ទ្រព្យ​មានដូចជា ៖

តារា ​ម៉ូ​ឌែ​ល​នាង សា​រ៉ា​យ ស​ក្ខ​ណា បាន​ចូល​រោងការ​ជាមួយនឹង​កូនកំលោះ​វ័យ​៣០​ឆ្នាំ​ដែលជា​អានិកជន​ឆ្លងដែន​ មកពី​សហរដ្ឋអាមេរិក ។ តារា​សម្តែង​សំបុរ​ស្រអែម​ស្រស់​នាង សា​រ៉ា​យ ស​ក្ខ​ណា និង​កំលោះ​សង្ហា​ជា​មេធាវី​បាន​ភ្ជាប់​ទំនាក់​ទំនង​​ស្នេហ៍​នឹង​គ្នា​អស់​ រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ មុន​រៀបចំ​ពិធី​ភ្ជាប់ពាក្យ និង​ឈាន​មកដល់​រៀប​អាពាហ៍ពិពាហ៍​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៣​កន្លងទៅ ។​

អតីត​ពិធី​ការិនី​របស់​TV5​នាង អឿន ដា​លី​ស បាន​ដឹក​ដៃ​ប្រុស​ស្នេហ៍​ជា​អានិកជន​រស់នៅ​ប្រ​ទេ ស​អូស្ត្រាលី​ចូល​រោងការ​តាម​ប្រពៃណី​ខ្មែរ​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៣ ។​ ចំ​ណែក​​ពិធី​ការិនី​ល្បី​ឈ្មោះ​នាង អេ​ន ជី ​​នៅ​ចុងឆ្នាំ​២០១៣ នឹង​​ចូល​រោងការ​ជាមួយ​បុរស​អានិកជន​រស់នៅ​សហរដ្ឋ​អាមេ​រិក​វ័យ​៣០​ឆ្នាំមាន មុខងារ​ជា​វិស្វករ ។ ទំនាក់ទំនង​ស្នេហ៍​រវាង អេ​ន ជី និង​បុរស​ឆ្លង​ទ្វីប​ប្រើ​រយៈ​ពេល​​ជិត​៤​ឆ្នាំ​ទម្រាំ​យល់ ចិត្ត​គ្នា និង​សម្រេច​ចូល​រោងការ​តាម​ប្រពៃណី​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៣ ។

តារាចម្រៀង ​ស្រី​នៅក្នុង​ផលិតកម្ម​រ៉ៃ​មាស​នាង ឈួន ស្រី​ម៉ៅ កាលពីពេល​ថ្មីៗ​នេះ​ក៏ បានរៀបចំ​ពិធី​ភ្ជាប់ពាក្យ​ជាមួយ​អានិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ផងដែរ​ នៅ​គេហដ្ឋាន​របស់​នាង។

ដោយឡែក​គឹម លីហ្សា តារា​សម្តែង​ស្រី​សាច់​សខ្ចី ដែល​ទទួលបាន​ជោគជ័យ​គួរសម​លើ​អាជីព​សិល្បៈ ត្រូវ​ចូល​រោងការ​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៣​នេះ ជាមួយ​បុរស​អានិកជន​ខ្មែរ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី ។ សម្ព​ន្ធ័​ភាព​ស្នេហា​រវាង​នាង គឹម លីហ្សា ជាមួយ​ប្រុស​ស្នេហ៍​ឆ្លងដែន ដែល​ឈាន​មកដល់​ធ្វើការ​ក្រាប​ផ្ទឹម​រៀបការ​តាម​ប្រពៃណី​ខ្មែរ​ត្រូវបាន​គេ​ ដឹងថា កើតមាន​ផ្អែមល្ហែម​ជាមួយគ្នា​អស់​រយៈពេល​ប្រមាណ​ជាង​មួយខែ​នៅលើ​ទឹកដី​នៃ​ ប្រទេស​អូស្ត្រាលី៕ Cambodia News

តារាម៉ូឌែលនាង សារ៉ាយ សក្ខណា បានចូលរោងការជាមួយនឹងកូនកំលោះវ័យ៣០ឆ្នាំដែលជាអានិកជនឆ្លងដែន មកពីសហរដ្ឋអាមេរិក។
តារាម៉ូឌែលនាង សារ៉ាយ សក្ខណា បានចូលរោងការជាមួយនឹងកូនកំលោះវ័យ៣០ឆ្នាំដែលជាអានិកជនឆ្លងដែន មកពីសហរដ្ឋអាមេរិក។
អតីតពិធីការិនីរបស់TV5នាង អឿន ដាលីស បានដឹកដៃប្រុសស្នេហ៍ជាអានិកជនរស់នៅប្រទេ សអូស្ត្រាលីចូលរោងការតាមប្រពៃណីខ្មែរកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ។
អតីតពិធីការិនីរបស់TV5នាង អឿន ដាលីស បានដឹកដៃប្រុសស្នេហ៍ជាអានិកជនរស់នៅប្រទេ សអូស្ត្រាលីចូលរោងការតាមប្រពៃណីខ្មែរកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ។
ពិធីការិនីល្បីឈ្មោះនាង អេន ជី នៅចុងឆ្នាំ២០១៣ នឹងចូលរោងការជាមួយបុរសអានិកជនរស់នៅសហរដ្ឋអាមេរិកវ័យ៣០ឆ្នាំមាន មុខងារជាវិស្វករ ។
ពិធីការិនីល្បីឈ្មោះនាង អេន ជី នៅចុងឆ្នាំ២០១៣ នឹងចូលរោងការជាមួយបុរសអានិកជនរស់នៅសហរដ្ឋអាមេរិកវ័យ៣០ឆ្នាំមាន មុខងារជាវិស្វករ ។
​តារាចម្រៀងស្រីនៅក្នុងផលិតកម្មរ៉ៃមាសនាង ឈួន ស្រីម៉ៅ កាលពីពេលថ្មីៗនេះក៏ បានរៀបចំពិធីភ្ជាប់ពាក្យជាមួយអានិកជនខ្មែររស់នៅសហរដ្ឋអាមេរិក។
​តារាចម្រៀងស្រីនៅក្នុងផលិតកម្មរ៉ៃមាសនាង ឈួន ស្រីម៉ៅ កាលពីពេលថ្មីៗនេះក៏ បានរៀបចំពិធីភ្ជាប់ពាក្យជាមួយអានិកជនខ្មែររស់នៅសហរដ្ឋអាមេរិក។
ដោយឡែកគឹម លីហ្សា តារាសម្តែងស្រីសាច់សខ្ចី ត្រូវចូលរោងការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣នេះ ជាមួយបុរសអានិកជនខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី។
ដោយឡែកគឹម លីហ្សា តារាសម្តែងស្រីសាច់សខ្ចី ត្រូវចូលរោងការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣នេះ ជាមួយបុរសអានិកជនខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី។

Related Articles

Back to top button
Close
Close