អតីត​មិត្ត​ស្រី​មេ​ដឹក​នាំ ​កូរ៉េខា​ង​ជើង​ បង្ហាញ​ខ្លួន​ លើ​កញ្ចក់​ទូរទស្សន៍ ​ក្រោយ​លេច​ឮ​ថា​ ត្រូ​វ​កាត់​ទោស​ ប្រហារ​ជីវិត​

សារព័ត៌មាន​ Cambodia News/

កូរ៉េខាងជើង ៖ អតីតមិត្តស្រីលោក Kim Jong-un មេដឹកនាំផ្តាច់ការកូរ៉េខាងជើង នាង Hyon Song-wol ជាតារា ចម្រៀងដ៏ល្បី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែ​នា​ង​ត្រូ​វ​បា​ន​គេដឹងថាស្លាប់ ដោយសារការកាត់ទោស ប្រហារជីវិត កាលពីឆ្នាំ២០១៣ តែបែ​រ​​ជា​ម​ក​ប​ង្ហា​ញ​ខ្លួ​ន លើកញ្ចក់ទូរទស្សន៍ជាតិទៅវិញ។

នាង Hyon Song-wol ត្រូវបានគេដឹងថា ត្រូវបានកាត់ទោសប្រហារជីវិត ដោយកាំភ្លើងយន្ត កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣កន្លងទៅ ជាមួយនឹងក្រុមអ្នករាំ និង​តា​រា​ច្រៀ​ង​ជា​ច្រើ​ន​នា​ក់​ទៀត ដោយសារពួកគេនាំគ្នា ថតរឿងអាសអាភាស។

នាងបានបង្ហាញខ្លួន តាមរយៈការធ្វើសុន្ទរកថា នៅក្នុងកម្មវិធីសិល្បៈមួយ ក្នុងទីក្រុង ព្យុងយ៉ាង ដែលមានការ ផ្សាយតាមរយៈ កញ្ចក់ទូរទស្សន៍ជាតិ។

លោក Kim Jong-un មានអាយុ ៣០ឆ្នាំ បានក្លាយជាមេដឹកនាំកូរ៉េខាងជើង នៅក្នុងឆ្នាំ២០១១ ហើយបានស្គាល់នាង Hyon Song-wol ជាង ១០ឆ្នាំកន្លងមកហើយ ក្រោយពេលដែលលោក ត្រឡប់មកពីសិក្សានៅប្រទេសសី្វស ហើយ ស្នេហារបស់ពួកគេទាំងពីរ លោក Kim Jong-il ដែលជាឪពុកមេដឹកនាំកូរ៉េខាងជើងនេះ មិនបានយល់ព្រមនោះទេ ដោយបានបញ្ជាឲ្យ ពួកគេទាំងពីរផ្តាច់ទំនាក់ទំនងជាមួយគ្នា៕

Ravuth-151

Related Articles

Back to top button
Close
Close