បុរស ៥​នាក់​វាយ​នារីវ័​យ​ក្មេង​ម្នាក់​​ស្លាប់​ ព្រោះ​ខឹង​ សុំលេខ ​ទូរស័ព្ទ​​មិន​អោយ​

សារព័ត៌មាន​​ Cambodia News​/

ចិន (២៤ តុលា ២០១៤) ៖ នេះគឺជាហេតុការណ៍ដ៏គួរអោយតក់ស្លុត និងរន្ធត់បំផុត ដែលនារីវ័យក្មេងម្នាក់បាន ស្លាប់បាត់បង់ជីវិតនៅក្នុង ហាងអាហារ McDonald’s។ តាមរយៈប្រភពពត៌មានសឹង្ហបុរី បានអោយដឹងថា ហេតុការណ៍នោះបានកើតឡើង នៅវេលាម៉ោង៩យប់ (ម៉ោងក្នុងតំបន់) ថ្ងៃ២៨ កន្លងទៅ នៅក្នុងទីក្រុង Zhaoyuan ខេត្ត Shangdong ប្រទេសចិន។

ជនដៃដល់ទាំង៥នាក់នោះមិនត្រូវបានគេស្គាល់ អត្តសញ្ញាណឡើយ ហើយស្ត្រីរងគ្រោះក៏មិនត្រូវបាន គេស្គាល់ផងដែរ។ តាមរយៈអ្នកឃើញហេតុការណ៍នោះ ដែលបានបញ្ចេញមតិនៅក្នុងគេហទំព័រសង្កំ Weibo បាន អោយដឹងថា បុរសមួយក្រុម នោះបានសុំលេខទូរស័ព្ទ នារីរងគ្រោះ ប៉ុន្តែនាងបដិសេធមិនអោយ ទើបធ្វើអោយពួកគេ ខឹងសម្បារក៏បានវាយនាងដួលលើដី ហើយយកបំពង់ដែកវាយចំក្បាលនារីរងគ្រោះធ្វើ អោយនាងរងគ្រោះយ៉ាងដំណំ រហូតដល់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងតែម្តង៕ ប្រភព​ (Khmer-note)

7

 

 

Related Articles

Back to top button
Close
Close