ក្រសួង​អប់រំ​ មិន​ទាន់​អាច ​ប៉ាន់​ស្មាន ​សិស្ស​ប្រឡង​លើក​ទី​២ ​ជាប់​ប៉ុន្មាន​ភាគ​រយ

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំពេញ (២៨ តុលា ២០១៤) ៖ នៅថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការ ប្រកាស លទ្ធផល នៃការប្រឡងសញ្ញាបត្រទុតិយភូមិលើកទី២ នៅទូទាំងប្រទេស ប៉ុន្តែទោះ បីជាយ៉ាងណាក៏ដោយ ក៏ក្រសួងមិនទាន់អាចធ្វើការសន្មតថា នឹងជាប់ប៉ុន្មាន ភាគរយនៅឡើយទេ។

លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ បានមានប្រសាសន៍ប្រាប់ យើងមិនទាន់អាចដកស្រង់បានទេ ព្រោះយើងកំពុងកែវិញ្ញាសារទាល់ តែយើងដកស្រង់ពីមុខវិទ្យាទៅ មុខវិទ្យាទៀតហើយបូក សរុបបញ្ចូលគ្នាទើបអាចដឹង ប្រហែលជា៣ទៅ៤ថ្ងៃទៀតកំណែវិញ្ញាសារនឹងបញ្ចប់ ហើយក្រសួងនឹង អាចវាយតម្លៃថា ជាប់ប៉ុន្មានភាគរយហើយ។

សូមបញ្ជាក់ថា បេក្ខជនប្រឡងលើកទី២នេះ មានចំនួនជិត៧ម៉ឺននាក់ និងមណ្ឌល១១៧ ក្នុងនោះ មានបន្ទប់ ចំនួន ២៧៥២ បន្ទប់ គ្រប់រាជធានី ខេត្ត ។ ក្នុងនោះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិមាន ចំនួនជាង ៣០០០នាក់។ កាលពីប្រឡងបាក់ ឌុបលើទី១នៅថ្ងៃទី៤-៥ ខែសីហា មានបេក្ខជនប្រឡង ជាប់ សរុប ចំនួន២៣១២៦នាក់ ត្រូវជា ២៥,៧២ភាគរយក្នុងចំណោម សិស្សសរុប ៨៩៩៣៧នាក់ ៕

1

 

Related Articles

Back to top button
Close
Close