បាញ់​កាំជ្រួច ​អប​អរ​សាទរ​ ពិធី​ឡើង​គ្រង​រាជ្យ ​សម្បត្តិ​ ផ្ទុះ​ត្រូវ​អ្នក​មើល ​ស្លាប់​ម្នាក់​ របួស ​៤នាក់​

សារព័ត៌មាន Cambodia News​/

ភ្នំពេញ (៣០ តុលា ២០១៤) ៖កាល​ពី​ថ្ងៃទី២៩ ខែតុលា នៅវេលាម៉ោង ប្រមាណ ៧ និ​ង​៣០​នាទី​មាន​ករណី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ បានកើតឡើង ដែលបង្កឲ្យជនរងគ្រោះម្នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតរបួសធ្ងន់។

ករណី​នេះបង្កឡើង ដោយការផ្ទុះបំពង់កាំជ្រួច ដែលជាគ្រាប់ចុងក្រោយ ក្នុង​ព្រះ​រាជ​ពិធី​ឡើង​គ្រង់​រាជសម្បតិ្តរបស់ព្រះ មហាក្សត្រ ស្ថិតនៅក្បែក្បាលជ្រោយ សង្កាត់ជ្រោយចង្វារ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមការងារ ដែលទទួលបន្ទុកបាញ់កាំជ្រួច បាន​ធ្វើ​ការ​បាញ់​ដែល​ជា​គ្រាប់​ចុងក្រោយ តែគ្រាប់នោះបានផ្ទះបណ្តាលឲ្យរយះកាណុង បណ្តាល​អ្នក​មើល​នៅ​ជិត​នោះ​ម្នាក់ រយះជាពីស្ទើរដាច់ពីគ្នា បណ្តាលឲ្យស្លាប់ភ្លាម និងជនរងគ្រោះ៤នាក់ ក្នុង​នោះ​ស្រី​ម្នាក់​ ប្រុស៣នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមការឲ្យដឹង សពដែលស្លាប់ ឈ្មោះ  ណា គ្រី ដារ៉ូ  អាយុ២២ឆ្នាំ ស្រុកកំណើត ឃុំ ឈើខ្មៅ  ស្រុកកោះធំ  ខេត្ត កណ្តាល រៀននៅ សកលវិទ្យាល័យស៊ីតិច៕

1

 

Related Articles

Back to top button
Close
Close