គូស្នេហ៍​មួយ​គូ ​យក​កាំបិត ​ចាក់​គ្នា ​បណ្តាល​ឲ្យ ​រង​របួស ​ទាំង​សង​ខាង ​ក្នុង​ផ្ទះ​សំណាក់​

​សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (១៩ វិច្ចិកា ២០១៤) ៖ កាលវេលាម៉ោង៦ និង៥០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ គូស្នេហ៍វ័យក្មេងមួយគូ បាន​យក​កាំបិតចាក់គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ទាំងសងខាង ក្នុង​ផ្ទះ​សំណាក់​យី​ហៅ រិទ្ធីហេង ដែលមានទីតាំង នៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌ​ដូន​ពេញ ដោយតួអង្គខាងស្រី រង​របួស​ស្រាល ត្រូវបានបងប្អូនដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត ចំណែក​ភាគី​ខាង​ប្រុសរងរបួសធ្ងន់ ដេកនៅក្នុងត្លុកឈាម  បន្ទប់ទឹកផ្ទះសំណាក់។ ​

​ប្រភព​ព័ត៌មាន​ពី​ អធិការរងនគរបាលខណ្ឌដូនពេញ បានឲ្យ​ដឹង​ថា ភាគី​ខាង​ស្រី​ត្រូ​វ​បា​ន​សា​ច់​ញាតិបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែក​ភាគី​ខាង​បុ្រស​ដែល​ជាសង្សា បានដេកនៅ សល់ដង្ហើមតិចក្នុងត្លុកឈាម ហើយបច្ចុប្បន្នលោក សៅ ណុប កំពុង​ទា​ក់​ទង​ទៅ​រថ​យន្ត​សង្គ្រោះ​ បន្ទាន់ ដើម្បីដឹកជនរងគ្រោះ យកទៅសង្គ្រោះ។

តាមប្រភពពីមន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សៅ យៀកមី ភេទស្រី អាយុ​១៧ឆ្នាំ មុខរបរ ជាសិស្សសាលា ឯកជនម្តុំផ្សារចាស់ ស្នាក់នៅសង្កាត់ផ្សារកណ្តាល ផ្លូវ​លេខ​១៣០ កែងផ្លូវលេខ១៣ ខណ្ឌដូនពេញ រងរបួសប្រអប់ដៃខាងស្តាំ ២កន្លែង និង​ពោះ​ចំមុខ​ចំនួន​៧កន្លែង។ ចំណែកជនល្មើស ឈ្មោះ ហួត សក្ខណា ភេទប្រុស អាយុ២៦ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅផ្ទះជាមួយបងស្រី នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រងរបួសបំពង់ក ៣កន្លែង ឆ្អឹងជំនីខាងឆ្វេង១កន្លែង។

តាមការសន្និដ្ឋានជាជំហានដំបូង បានឲ្យដឹងថា ជនល្មើសបានយកកាំបិតចាក់ទៅលើខ្លួនឯង ហើយចាក់ទៅលើជនរងគ្រោះ ក្នុងបំណង់សម្លាប់ខ្លួនទាំងសង្ខាង ៕

CH-00650

 

Related Articles

Back to top button
Close
Close