សិដ្ឋ ​ឆលីដា ​រង​ការ​ជេរ​​ ប្រមាថ​ពី​អ្នក​លេង ​Facebook ​ថា​ជា ​”ស្រី​ខូច”​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៩ ធ្នូរ ២០១៤) ៖ ពិធីការិនី និយមតែងខ្លួន បែបសុភាពរាបសារ ៗរមទម្យ និងតែង តែព្យាយាម គេចវេសពី សារព័ត៌មាន ព្រោះតែ មិនចង់ មានរឿងអាស្រូវ កញ្ញា សិដ្ឋ ឆលីដា ថ្មីៗនេះ បានទទួលរង ការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ដោយក្នុង នោះ ម្ចាស់ Account Facebook មានឈ្មោះថា Voleak Heng បានជេរប្រមាថ នាងធ្ងន់ៗ ថា “ជាស្រីខូច” ។

នៅក្នុង Account Facebook ដែលមានឈ្មោះ ថា Voleak Heng បានយករូបថត របស់ពិធីការិនី មុខមូលក្រឡង់ កញ្ញា សិដ្ឋ ឆលីដា មកបង្ហោះ ហើយសរសេរជេរធ្ងន់ៗ ថា “ មីឆ្កែដាច់ដាបសូម្បី តែនៅក្នុងក្លឹប ខារ៉ាអូខេ ក៏វាឲ្យគេធើ(ធ្វើ)វា ដើម្បីលុយដែរ …ដូចជានាង ឆលីដា នេះ ក៏ជាអ្នកធ្វើឲ្យវិស័យសិល្បៈ ធ្លាក់ចុះដែរ (ជាស្រីលក់ខ្លួន តាមផ្ទះសំណាក់)” ។លើសពីនេះ នៅមានសារមួយចំនួនទៀត ដែលសុទ្ធសឹងតែជាពាក្យប្រមាថនាងធ្ងន់ៗ មិនសំចៃមាត់ឡើយ។

សម្រាប់ការបញ្ចេញសារ រិះគន់ចំៗ ទៅលើតារាស្រីនាង ឆលីដា នេះ គេមិនបានដឹងច្បាស់ទេ ថាម្ចាស់ Account Facebook ខាងលើនោះ មានចេតនាអ្វី និងមានជម្លោះធ្ងន់ធ្ងរ ជាមួយកញ្ញា សិដ្ឋ ឆលីដា នោះទេ បានជាចេញ មុខបង្ខូចកិត្តិយសនាង ជាសាធារណៈបែបនេះ៕

1

 

Related Articles

Back to top button
Close
Close