​មនុស្ស​​​ស្លាប់​​ចំនួន​​១១​​នាក់ ​និង​​មនុស្ស​​២១​​នាក់​​របួស​ធ្ងន់ ​ក្នុង​​ឡាន​ក្រុង​

សារព័ត៌មាន​​ Cambodia News/

ហ្វីលីពីន (១០ ធ្នូរ ២០១៤) ​៖ បំផ្ទុះ​គ្រាប់បែក​នៅក្នុង​រថយន្ត​ក្រុង​ដឹក​សិស្ស យ៉ាងហោចណាស់ មនុស្ស​ស្លាប់​ចំនួន​១១​នាក់ និង​មនុស្ស​២១​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ។ ឧប្បត្តិ​ហេតុនេះ បានកើត​ឡើង កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៤ ស្ថិតនៅ​ភាគខាងត្បូង ប្រទេស​ហ្វីលីពីន ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ស៊ើបអង្កេត​ឃើញថា មាន​ជន​មិន​ស្គាល់មុខ​បានដាក់​គ្រាប់បែក នៅក្រោម​រថយន្ត​ត្រង់​កន្លែង​ដាក់​ឥ​វ៉ាន់ ក្នុង​គោលបំណង​សម្លាប់​ព្រោះ​អ្នក​ដែល​ជិះ​នោះ ជា​ជនជាតិ​គ្រី​ស្ទា​ន​។

សូមបញ្ជាក់ថា មនុស្ស​ស្លាប់​ខាងលើនេះ ត្រូវបាន​គេ​ដឹងថា ជា​សិស្សសាលា​ទាំងអស់​។​ ​គួ​រម្លឹកថា កាលពី​ខែ​មុន​មាន​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ក្នុងរ​យន្ត​ក្រុង​បណ្ដាលឱ្យ​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់ នៅក្នុង​ទីក្រុង មីណា​ដាវ ប្រទេស​ហ្វីលីពីន ហើយ​ជនសង្ស័យ​ដែល​បានដាក់​គ្រាប់បែក គឺជា​ក្រុម​ឧទ្ទាម​ម៉ូ​ស្លី​ម​ប្រឆាំងនឹង​រដ្ឋាភិបាល​ហ្វីលីពីន​៕

a

 

Related Articles

Back to top button
Close
Close