ប៊ីរីយ៉ា​ ប្រកែក​លែង​រួច ​ខណៈ ​រូបភា​ព​រៀប​ការ​ បែក​ធ្លាយ​

ភ្នំពេញ៖ ទោះបីជាមិន ទាន់មានការ បកស្រាយ បែបណា ពីសាមីខ្លួននាង ប៊ីរីយ៉ា ពាក់ព័ន្ធ ទៅ​នឹង​ការ​រៀប​ការ​នៅថ្ងៃនេះ ក៏ដោយ ក៏នាង ហាក់ដូចជា គ្មានអ្វី ប្រកែក ឬយ៉ាងណា ទៀតនោះ ទេ ដោយសារតែ រូបភាព អាពាហ៍ពិពាហ៍ របស់នាង បានបង្ហោះ ព្រោងព្រាត នៅក្នុង បណ្ដាញសង្គមយក្ស ហ្វេសប៊ុកទៅហើយ។

ងាកមកមើលរូបភាព របស់កញ្ញា ប៊ីរីយ៉ា នាព្រឹកនេះ ជាមួយនឹង កូនកំលោះ ដែលមាន ប្រិយមិត្ដ ជាច្រើន បានដឹងថា កូនកំលោះនេះ គឺ ជាមិត្ដប្រុស របស់នាង ដែលអ្នកទាំងពីរ បានសម្ដែង ភាពស្និតស្នាល តាំងពីនាយ មកម្ល៉េះ ពិតជា ស្រស់ស្អាត ជាមួយនឹង សំលៀក បំពាក់ បែបបុរាណខ្មែរ។

សម្រាប់ពិធី អាពាហ៍ពិពាហ៍ របស់នាង នាព្រឹកនេះ គឺឃើញ មានការចូលរួម ពី អ្នកសិល្បះតិចតួចប៉ុណ្ណោះ ដែលទំនង ជាល្ងាច ទើបមាន អ្នកសិល្បះ ចូលរួមច្រើនហើយ ៕

1

 

24

Related Articles

Back to top button
Close
Close