បះបោរ​កុម្មុយនីស​​​នៅ​ហ្វ៊ីលីពីន ៧នាក់បាត់បង់ជីវិត

កង​ទ័ព​ហ្វ៊ី​លីពីន​និយាយ​ថា ក្រុម​បះបោរ​កុម្មុយនីស​ បាន​បាត់​បង់​​មេ​បញ្ជាការ​​ល្បី​របស់​ខ្លួន​២នាក់។

តាំង ​ពី​យប់​ថ្ងៃ​អង្គារ កង​កម្លាំង​ការពារ​សន្តិសុខ​ហ្វ៊ីលីពីន​ និង​ ក្រុម​បះបោរ​កុម្មុយនីស​​បាន​ប្រយុទ្ធ​គ្នា​បណ្តាល​ឲ្យ​ក្រុម​បះបោរ​ កុម្មុយនីស​​ ៧នាក់​បាត់​បង់​ជីវិត ដែល​ក្នុង​​នោះ​​ក៏​មាន​ស្រ្តី​មេបញ្ជាការ​ក្រុម​បះបោរ​កុម្មុយនីស​​​ភាគ​ ខាង​ជើង​មួយ​រូប​បាត់​បង់​ជីវិត​​ផង​ដែរ៕

​សូម​ជម្រាប​ថា ក្រុម​បះបោរ​កុម្មុយនីស​​ ​បាន​បង្កើន​ការ​វាយ​​លុក​របស់​ខ្លួន​ បន្ទាប់​ពី​​ការ​ចរចា​រក​សន្តិភាព​​​​​ទទួល​បរាជ័យ​កាល​ពី​ខែ​មេសា៕ (Radio Australia)

Related Articles

Back to top button
Close
Close