សំបក​ផាវ​ជិត​២០​តោន ​រាយ​ប៉ាយ​ពេញ​ទីក្រុង​ ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ចិន​

សារព័ត៌មាន​​ Cambodia News/

ចិន (២៣ កុម្ភៈ ២០១៥) ៖ សំបក​ផាវ​ប្រមាណ​ចំនួន​២​០​តោន​បាន​រាយ​ប៉ាយ​ពេញ​ផ្លូវ​នៅ​ក្នុង​ទី​ក្រុង​ Sanya ខេត្ត Hainan ប្រទេសចិន ដោយផាវទាំងនោះត្រូវបានគេអុជអបអរសាទថ្ងៃទី១ នៃពិធីបុណ្យចូល ឆ្នាំប្រពៃណីចិន ហើយបុគ្គលិកអនាម័យ ជាង​២០០​នាក់​នាំ​គ្នា​បោស​សំអាត​ទាំង​ថ្ងៃទាំងយប់។

នៅក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ទីក្រុងចំនួន១៣៨ទីក្រុងក្នុងប្រទេសចិន ត្រូវបាន ហាម​ប្រាមមិនអោយអុជផាវ ដើម្បីមានការបារម្មណ៍ពីការប៉ះពាល់បរិយាកាស និងសុវត្ថិភាព ប្រជា​ជន ចំនែកឯទីក្រុងចំនួន៥៣៦ទៀត ត្រូវបាន អនុញ្ញាតិអោយអុជផាវ តែក្នុងកំរិតទាប បំផុត។

បុណ្យចូលឆ្នាំចិន ឆ្នាំមុន ទីក្រុងប៉េកាំង អាជ្ញាធរ និងបុគ្គលិកអនាម័យ បានចំណយពេល ជាង​១៦ម៉ោង ដើម្បីធ្វើ ការបោសសំអាតសំបកផាវប្រមាណ៤០តោន ដែលគេអុជទូទាំង ទី​ក្រុង​ប៉េកាំង។ ការអុជផាវអបអរសាទឆ្នាំថ្មី ជាប្រពៃណីរបស់ប្រទេសចិន ប៉ុន្តែ​វា​បាន​បំពុល​បរិយា​កាស​យ៉ាងខ្លាំង៕

ផាវ

 

Related Articles

Back to top button
Close
Close