លោក ប៉ែន សមទ្ធិ និពន្ធនាយកកាសែតរស្មីកម្ពុជា ទទួលមរណភាព ដោយរោគាពាធ

សារព័ត៌មាន​​ Cambodia News​/

អន្ថ​បទ​៖ ហេង នាង​/

លោក ប៉ែន សមិទ្ធិ និពន្ធនាយកកាសែតរស្មីកម្ពុជា និងជាប្រធានក្លឹប អ្នកកាសែតកម្ពុជា បានទទួល មរណភាពដោយរោគា​ពាធ នា ព្រឹក ថ្ងៃ ទី ៣០ ខែមីនា ឆ្នាំ២០១៥នេះ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងជន្មាយុ ៥៤ឆ្នាំ។

លោក ប៉ែន សមិទ្ធិ ត្រូវបានគេដឹងថា ជាអ្នកកាសែតជើងចាស់មួយរូប និងល្បាញល្បីផងដែរនៅកម្ពុជា លោក បាន​ប្រឡូក​អាជីព​ជា​អ្នក​ព័ត៌​មាន​តាំង​ពីទសវត្សរ៍ឆ្នាំ៨០។

ក្រៅពីជួយជ្រោមជ្រែងឲ្យកាសែតរស្មីកម្ពុជា ឲ្យមានភាព លេច​ធ្លោរ​នៅ​កម្ពុជា​ហើយ​នោះ លោក ប៉ែន សមិទ្ធិ ក៏បានបង្កើតក្លឹបអ្នកកាសែតកម្ពុជា នៅឆ្នាំ២០០០ ដើម្បីការ ពារ និង លើកកម្ពស់សិទ្ធិរបស់អ្នកព័ត៌មាន។

សពរបស់លោក ប៉ែន សមិទ្ធិ នឹងត្រូវតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហរដ្ឋានរបស់លោកក្បែររង្វង់មូលផ្សារដើម ថ្កូវ ខណ្ឌចំការមន៕

2

 

 

Related Articles

Back to top button
Close
Close