ក្លឹបអ្នកកាសែត ចូលរួមរំលែកទុក្ខ លោក ប៉ែន សមិទ្ធិ

សារព័ត៌មាន​យុវវ័យថ្មី​/

លោក ប៉ែន សមិទ្ធិ ត្រូវបានគេដឹងថា ជាអ្នកកាសែតជើងចាស់មួយរូប និងល្បាញល្បីផងដែរនៅកម្ពុជា លោក បាន​ប្រឡូក​អាជីព​ជា​អ្នក​ព័ត៌​មាន​តាំង​ពីទសវត្សរ៍ឆ្នាំ៨០។

ក្រៅពីជួយជ្រោមជ្រែងឲ្យកាសែតរស្មីកម្ពុជា ឲ្យមានភាព លេច​ធ្លោរ​នៅ​កម្ពុជា​ហើយ​នោះ លោក ប៉ែន សមិទ្ធិ ក៏បានបង្កើតក្លឹបអ្នកកាសែតកម្ពុជា នៅឆ្នាំ២០០០ ដើម្បីការ ពារ និង លើកកម្ពស់សិទ្ធិរបស់អ្នកព័ត៌មាន។

ក្លឹបអ្នកកាសែតកម្ពុជាចាប់​ទុក្ខមរណភាព​របស់លោក​ ប៉ែន សមិទ្ធិ គឺ​ជា​ការ​បាត់​បង់មេដឹង​នាំ​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ និង​ព្រហ្មវិហារធម៌មួយ​រូបសម្រាប់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​ និង​សូម​សម្តែង​ការ​សោកស្តាយ​ដ៏ជ្រាលជ្រៅ និង​ចូល​រួម​រំ​លែក​ទុក្ខយ៉ាង​ក្រៀម​បំ​ផុតជាមួយ​ក្រុម​គ្រួសារនៃ​សព ប៉ែន សមិទ្ធិ និង​សូមឲ្យ​វិញ្ញាក្ខន្ធលោក​ទៅ កាន់សុគតិភព៕

1

 

 

 

 

Related Articles

Back to top button
Close
Close