សាន ​សុម៉ាលី ​កាន់​តែ​រិះ​គន់ ​កាន់​តែ​បញ្ចេញ​

សារព័ត៌មាន​ Cambodia News/

ព័ត៌មាន​កម្សាន្ត​/

ភ្នំ​ពេញ​ (៣០ មីនា ២០១៥) ៖ សាន សុម៉ាលី ត្រូវបានទស្សនិកជន កត់​សម្គាល់​ឃើញថា នាងគឺ ជា​តារា​ស្រី​មួយដួង ធ្លាប់មានភាពលេច ធ្លោ និង​ធ្លាប់​ទទួលរងការរិះគន់ មិនតិចទេ ទាក់ទងនឹងការសម្ញែងភាព សិច​ស៊ី​ស្លៀក​ពាក់ ខើចលើខើចក្រោម​មិន​ខ្វល់​ពីការរិះគន់ របស់ទស្សនិកជន អ្នកគាំទ្រឡើយ ។ [ អានបន្ត ]

កន្លង​មក តារាសម្តែងរូបស្អាត បែបសិចស៊ី សាន សុម៉ាលី ធ្លាប់​បាន​បង្ហាញ​​ការស្លៀកពាក់ សិចស៊ី​ និងធ្លាប់ទទួលរងការរិះគន់ពី ទស្សនិកជន រហូតដល់នាង ទទួលបានរហស្សនាមថា តារាសិចស៊ីប្រចាំឆ្នាំ ផងដែរ។ 

​កាលពីពេលថ្មីៗកន្លងទៅ នាងក៏ទទួលរងនូវការរិះគន់ ជាថ្មីម្តងទៀត ចំពោះ​​ទង្វើផ្គើន ដាក់ទស្សនិកជនអ្នកគាំទ្រទៅលើការស្លៀកពាក់ បញ្ចេញ​ភាពសិចស៊ីសម្ញែង រូបភាពបង្ហោះនៅលើទំព័រសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ។

ការសម្ញែងរូបថតជាច្រើនសន្លឹក បង្ហាញ​ពី​ការ​តុបតែងខ្លួន បញ្ចេញ​សាច់​ដើម​ទ្រូង ជាមួយទឹកមុខ បែបស្រើបស្រាល លេង​ស្ទីលថ្មី ដើម្បី​ទាក់​ទាញ​ការចាប់អារម្មណ៍ ពីមហាជនក៏ដូចជាមិត្តភក្តិ ក្នុងហ្វេសប៊ុក។

តាមរយៈរូបភាពទាំងនេះ បានបង្ហាញឱ្យឃើញថា តារាសម្តែងនាង សាន សុម៉ាលី និយមការស្លៀកពាក់សំពត់ខោអាវខើចខ្លីបញ្ចេញ គល់ភ្លៅ រន្ធផ្ចិត និង ដើមទ្រូងទ្រលុកទ្រលន់ជាដើម ៕

12345

Related Articles

Back to top button
Close
Close