បាតុ​ភូត​ចំលែកព្រះ​អាទិត្យរះ​​​​ម្តង​​​​៥​ (មានវីដេអូ)

សារព័ត៌មាន​​ Cambodia News​/

បាត់ដំបង ( ០១ មេសា ២០១៥) ៖ កាលពី​ព្រឹក​ថ្ងៃ​ទី ១ ដើម​ខែ​មេសា ឆ្នាំ ២០១៥ នេះ មាន​បា​តុ​ភូ​តចម្លែក​មួយ បាន​កើតឡើង ដោយ​ប្រជាពលរដ្ឋ​ខេត្ត​បាត់ដំបង​បាន​មើលឃើញ ព្រះអាទិត្យ​រះ​បញ្ចេញ​ចំណាំង នៃ​រូប​ព្រះអាទិត្យ​ផ្សេងទៀត​ចំនួន​៥​។ ​ព្រះអាទិត្យ​ចំនួន ៥  បន្ថែមទៀត ត្រូវបាន​គេ​ឃើញ បញ្ចេញ​ពន្លឺ នៅ​ជិត​ព្រះអាទិត្យ ដើម​។ បា​តុ​ភូត​ធម្មជាតិ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខេត្ត​បាត់ដំបង មើលឃើញ ស្ទើរ​ទូ​រទាំង​ខេត្ត​។ [ អាន​បន្ត​ ]

ប្រជាពលរដ្ឋ​មួយចំនួន បាន​ថត​រូបភាព នឹង​ថត​វីដេអូ បង្ហោះ​ពេញ ហ្វេ​សប៊ុក ដោយ​អ្នកខ្លះ​អះអាងថា ជា​ចំណាំងផ្លាត​របស់​ព្រះអាទិត្យ និង​អ្នកខ្លះ​គិត​ទៅ​រក​តាម​ផ្លូវធម៌រ​បស់​ព្រះពុទ្ធ ដែល​ធ្លាប់តែ​លឺ ព្រះពុទ្ធ​ព្យាករណ៍​ថា មាន​ព្រះអាទិត្យ​រះ ៧ នៅលើ​ភពផែនដី​យើង​។ រីឯ​អ្នក​មួយចំនួនទៀត​គិតថា ចំណាំ​ផ្លាត​ទៅ​រក​ព្រះ​ភព​ផ្សេងទៀត ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទូរទាំង​ខេត្ត​បាត់ដំបង មើលឃើញ​៕

រូបភាពហ្វេសប៊ុក ព្រះអាទិត្យរះថតបាននៅខេត្តបាត់ដំបង។
រូបភាពហ្វេសប៊ុក ព្រះអាទិត្យរះថតបាននៅខេត្តបាត់ដំបង។

 

Related Articles

Back to top button
Close
Close