បុរស​ ​និង​នារី២​ នាក់ ​ស្រវឹង​បើក​រថ​យន្ត​បុក​​រះ​ដើម​ឈើ ម៉ូតូ និង​អង្គរក្ស ​មុខ​ភូមិ​គ្រឹះ​នាយក​រដ្ឋ​មន្រ្តី​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (០១ មេសា ២០១៥) ៖ កាលពីវេលាម៉ោង ២និង១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១ ខែ មេសា បុរស​ម្នាក់ និងនារី២នាក់ ស្រវឹងស្រា បើក​រថយន្តរ៉េចង្កូត ទៅ​បុក​ដើម​ឈើ​នៅ​ខាង​មុខផ្ទះសម្តេច​ ហ៊ុន ដែន​ និង​ជ្រុល​បុករះ ម៉ូតូ ៤គ្រឿង ថែម​ទាំង​បុក​អង្គរក្ស ២នាក់ ដែល​ឈរ​យាម​នៅ​ខាង​មុខផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់។ [​ អាន​បន្ត​ ] 

​​​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុបាន​ឲ្យ​ដឹង​ថា នៅកន្លែងកើតហេតុ បាន​ឲ្យដឹងថា មុនពេលកើតហេតុ គេ​បាន​ឃើញ​នារី ២នាក់ បើករថយន្តស៊េរី ទំនើបម៉ាក BMW មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AE-1113 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦៨  ក្នុងទិសដៅ ពីកើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ​ក៏​ទៅ​បុក​ដើម​ឈើ​នៅ​ខាង​មុខផ្ទះសម្តេច​ ហ៊ុន ដែន​ និង​ជ្រុល​បុករះ ម៉ូតូ ៤គ្រឿង ថែម​ទាំង​បុក​អង្គរក្ស ២នាក់ ​​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ទើបរថយន្តទៅមុខលែងរួច ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបង្ក រួមទាំងម្ចាស់រថយន្ត ត្រូវ​បាន​សមត្ថកិច្ចឃាត់យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំដោះ ស្រាយនៅពេលក្រោយ៕

c

 

Related Articles

Back to top button
Close
Close